ប្រជាពលរដ្ឋខេត្តព្រះវិហារ៦នាក់ ពុលផ្សិត «គីង្គក់» បន្ទាប់ពីបានទទួលទាន

ចែករំលែក៖

ខេត្តព្រះវិហារ ៖ ប្រជាពលរដ្ឋ៦នាក់បានក្អួតចង្អោរ បន្ទាប់ពីពួកគាត់បានបរិភោគផ្សិតម្យ៉ាង ឈ្មោះ «ផ្សិតគីង្គក់» ដែលបានដកពីក្នុងព្រៃ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ភ្លាមៗផងដែរ ។ ករណីនេះបានកើតឡើង កាលពីល្ងាចថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ នៅភូមិ ឈើទាលគង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លោក គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារបានប្រាប់ឲ្យអង្គភាពនគរដ្រេហ្គនដឹងថា ពិតជាមានករណីពលរដ្ឋ១គ្រួសារមានគ្នា៦នាក់បានក្អួតចង្អោមែន បន្ទាប់ពីខាងលើបានចំអិន​ផ្សិតដែលរកបានពីក្នុងព្រៃយកមកបរិភោគជុំគ្នា ។ ក្រោយពីបរិភោគបានរយៈពេលប្រហែល​១ម៉ោង ស្រាប់តែមានអាការៈវិលមុខ និងក្អួតចង្អោរទាំងអស់គ្នា ឃើញអាការៈបែបនេះប្រជា​ពលរដ្ឋ ដែលរស់នៅជិតខាង បានបញ្ជូនមកធ្វើការសង្រ្គោះនៅមណ្ឌលសុខភាពសែនជ័យ។

លោកបានបន្តថា ក្នុងចំណោមសមាជិកគ្រួសារទាំង៦នាក់ ដែលពុលផ្សិតនោះ​គឺមានម្នាក់​ដែលពុលខ្លាំងជាង ប៉ុន្តែក្រោយពីការយកចិត្តទុកដាក់ព្យាបាលពីក្រុមគ្រូពេទ្យ សមាជិកគ្រួសារ រងគ្រោះទាំងនោះ មានអាការៈធូរស្រាលវិញហើយ។

តាមការឲ្យដឹងពីក្រុមគ្រួសារដែលរងនូវការពុលបាននិយាយថា ពួកគាត់មិនបានហូបអ្វីក្រៅពី ផ្សិតនេះឡើយ ក្រៅទីបានបរិភោគផ្សិតដែលពួកគាត់ហូបនោះឈ្មោះថា «ផ្សិតគីង្គក់» ។ ដូច្នេះ តាមរយៈការក្អួតចង្អោរ ពិតជាពុលដោយ សារការទទួលទានផ្សិតឈ្មោះ គីង្គក់ ៕ នគរដ្រេហ្គន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print