ខេត្តកំពង់ចាម ៖ បង្ក្រាបដូចភ្លៀងរលឹម នេះជាបទបញ្ជាយ៉ាងមឺុងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ឯម កុសលស្នងការនគរបាលខេត្ត!! កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១៦ និង០០នាទី នៅចំណុចភូមិមាឃបី ឃំុព្រែក កក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ជំនាញនគរបាលខេត្ត សហការជាមួយជំនាញស្រុកស្ទឹងត្រង់ បេីកកិច្ចប្រតិបត្តិការបង្ក្រាប ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនមួយករណី ដោយប្រេីវិធានញុះញង់ រហូតឃាត់ខ្លួនជនសង្ស័យ២នាក់ ។
ជនសង្ស័យទាំង២នាក់ដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ៖
១-ឈ្មោះ មីន ហាណាហ្វី ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរឥស្លាម នៅភូមិមាឃបី ឃំុព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
២-ឈ្មោះ តហៀត មូសា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិមាឃបី ឃំុព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ក្រោយឃាត់ខ្លួន កម្លាំងចាប់យកវត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌ស សង្ស័យថ្នាំញៀន៤កញ្ចប់តូច ទូរស័ព្ទដៃ ១គ្រឿង៕ វណ្ណៈ