ភ្នំពេញ ៖ បន្ទាប់ពីធ្វើសកម្មភាព ដោយប្តីជាអ្នកថត និងប្រពន្ធជាអ្នកបង្ហាញពីការសម្លាប់ សត្វព្រៃដែលច្បាប់បានហាមឃាត់ បង្ហោះតាមបណ្តាញ Youtube និង បណ្តាញទំនាក់ ទំនងសង្គម Facebook ហើយត្រូវបានទទួលការរិះគន់ពីមជ្ឈដ្ឋានប្រជាពលរដ្ឋទូទៅ រហូតក្រសួងបរិស្ថានព្រមានចាត់វិធានការតាមផ្លូវច្បាប់ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ អ្នកទាំង២នាក់បានចូលខ្លួនសារភាពពីទោសកំហុសដែលបានប្រព្រឹត្តហើយ នៅក្រសួងបរិស្ថាន ។
នៅចំពោះមុខមន្ត្រីក្រសួងបរិស្ថាន នៅរសៀលថ្ងៃនេះដដែល ពួកគេទាំង២នាក់ បានធ្វើកិច្ចសន្យានៅចំពោះមុខមន្រ្តីក្រសួងបរិស្ថាន ដោយបានសារភាពពីទោសកំហុសរបស់ខ្លួន នឹងបញ្ឈប់ទង្វើបែបនេះតទៅទៀត។
ពួកគេបានសារភាពទៀតថា សត្វទាំងនោះមិនមែនពួកគេជាអ្នកសម្លាប់ឡើយ គឺទិញពីគេ ហើយយកមកថតវីដេអូ និងរូបភាពដើម្បីបង្ហោះតាមបណ្តាញ youtube និង Facebook ក្នុង គោលបំណងស្វែងរកថវិកាតែប៉ុណ្ណោះ ៕ នគរដ្រេហ្គន
...