Update ៖ ករណីពលរដ្ឋរងការពុលទឹក មានការកើនឡើងជិត១០០នាក់ហើយ នៅរសៀលថ្ងៃទី១០ឧសភានេះ

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ ករណីពុលទឹកបណ្តាលឱ្យមនុស្សប្រុសស្រីបានរងនូវការពុលជាបន្តបន្ទាប់ ជិត១០០នាក់ទៅហើយ ។ នេះបើគិតចាប់តាំងពីល្ងាចថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំច សំរិទ្ទស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែឧសភាឆ្នាំ២០១៨ រហូតរសៀលថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ខែឧសភាឆ្នាំ២០១៨នេះ ។ ចំពោះអត្រាបាត់បង់ជីវិតនៅមិនទាន់មានកើតឡើងនៅឡើយនោះទេ ។

ហេតុការណ៍ពុលនេះ ត្រូវបានគេរាយការណ៍មកថាបានកើតឡើងលើប្រជាពលរដ្ឋក្នុងភូមិព្រះ និងភូមិរណែងក្នុងឃុំស្រែឈូកស្រុកកែវសីមាខេត្តមណ្ឌលគិរីនេះ។

ពលរដ្ឋដែលរងគ្រោះថាពួកគាត់បរិភោគទឹកអូរព្រះនិងមួយចំនួនគឺទឹកភ្លៀងទេតែក៏ត្រូវរងគ្រោះដូចគ្នាហើយក៏ត្រូវបានបញ្ជួនមកសង្គ្រោះជាបន្តបន្ទាប់នៅតាមគ្លីនិកឯកជនក៏ដូចជាមន្ទីរពេទ្យបង្អែកស្រុកស្នួលខេត្តក្រចេះព្រោះមានចម្ងាយផ្លូវជិតជាងមកខេត្តមណ្ឌលគិរី។

លោក ស្វាយសំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ក៏បានដឹកនាំមន្ត្រីរាជការពិសេសមន្ទីរសុខាភិបាលខេត្ត ចុះជួយអន្តរាគមន៍ ជាបន្តបន្ទាប់ផងដែរ ។ លោកបន្តថា ពលរដ្ឋបានរងនៅការពុលនេះបានកើតឡើងជំហានដំបូង គិតចាប់ពីម៉ោង៩ព្រឹក ថ្ងៃទី៩ ឧសភា រហូតដល់ម៉ោង៩ព្រឹក ថ្ងៃទី១០ ឧសភា មានជនរងគ្រោះ១៩នាក់ហើយបានធូរស្រាលហើយបានត្រឡប់ទៅផ្ទះវិញ ។ ចាប់ពីម៉ោង៩ព្រឹកថ្ងៃដដែលរហូតដល់ម៉ោង១២ថ្ងៃត្រង់ជនរងគ្រោះបានបន្តកើនឡើងទៀតចំនួន៦១នាក់ទៀតសរុបទាំងពីរថ្ងៃគឺចំនួន៨០នាក់។

លោកវិជ្ជបណ្ឌិត ប៊ុន សួរ ប្រធានមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរីថាករណីនេះក្រុមគ្រូពេទ្យរបស់លោកកំពុងសំរុកអន្តរាគមន៍ទប់ស្កាត់និងស្វែងរកប្រភពនៃសាធាតុពុល ជាមុនសិន។

លោកថាជនរងគ្រោះពួកគាត់ឆ្លើយថាមុនកើតអាការះថប់ ដង្ហើម ចុកពោះ ក្អួតចង្អោរក្រោយពេលដែលបរិភោគទឹកក្នុងអូរនិងទឹកភ្លៀងដែលត្រងទុកប្រើនោះ។

ការសន្និដ្ឋាននៅពុំទាន់បញ្ជាក់ព្រោះត្រូវយកទឹកនិងរបស់របរមួយចំនួនទៀតបញ្ជួលក្នុងមន្ទីរពិសោធន៍សិន។

នគរបាលមូលដ្ឋានបានរាយការណ៍មកថា ទឹកអូរព្រះនោះជាទឹកដែលអ្នកភូមិប្រើប្រាស់ជាប្រចាំនិងពុំមានខ្សែរតភ្ជាប់គ្នានិងអូរតេដែលរងការពុលប្រជាពលរដ្ឋនៅក្រចេះនោះឡើយ ៕  ដោយ ៖ ជីវ័ន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print