ភ្នំពេញ ៖ មន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអោយដឹងនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨នេះថា អាកាសធាតុចាប់ពីថ្ងៃទី១២-១៤ ខែឧសភា ឆ្នាំ២០១៨ ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពល ពីជ្រលងសម្ពាធទាប លក្ខណៈបែបនេះធ្វើឲ្យអាកាសធាតុនៅតំបន់ចំនួនបីទទួលរងដូចខាងក្រោម ៖
តំបន់វាលទំនាប ៖ មានសីតុណ្ហភាពអប្បបរមាពី23 – 250C និងអតិបរមាពី35 – 360C ផ្ទៃមេឃមានពពកពីមធ្យម ទៅ ច្រើន ខ្យល់បក់មកពីទិសនិរតី មានល្បឿនពី2-4m/s នឹងអាចមានភ្លៀង ផ្គរ រន្ទះជាមួយ និងខ្យល់កន្ត្រាក់ នៅ រាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ កំពង់ស្ពឺ ព្រៃវែង ស្វាយរៀង ពោធិសាត់ កំពង់ឆ្នាំង សៀមរាប បន្ទាយមាន ជ័យ ឧត្តរមានជ័យ កំពង់ធំ បាត់ដំបង និងខេត្ត ប៉ៃលិន ។
តំបន់ខ្ពង់រាប ៖ សីតុណ្ហភាពអប្បបរមាពី24 -260C និងអតិ បរមាពី35 -370C ផ្ទៃមេឃមានពពកពីមធ្យមទៅច្រើនខ្យល់បក់មកពីទិសនិរតី មានល្បឿន3 – 5m/s នឹងអាច មានភ្លៀង ផ្គរ រន្ទះ ជាមួយនិងខ្យល់កន្ត្រាក់ នៅផ្នែកខ្លះនៃខេត្តត្បូងឃ្មុំ កំពង់ចាម ព្រះវិហារ ស្ទឹងត្រែង ក្រចេះ និងខេត្តមណ្ឌលគិរី ។
ចំណែកតំបន់មាត់សមុទ្រ ៖ មានសីតុណ្ហភាពអប្បបរមាពី23 – 250C និងអតិបរមាពី32 – 340C ផ្ទៃមេឃមានពពកពីមធ្យមទៅច្រើនខ្យល់បក់មកពីទិសនិរតីមានល្បឿនពី3 – 5m/s នឹងអាចមានភ្លៀង ផ្គរ រន្ទះជាមួយនិងខ្យល់កន្ត្រាក់នៅខេត្តព្រះសីហនុ កំពត កែប និងខេត្តកោះកុង រីឯរលក សមុទ្រអាចមានកំពស់ពី0.50m -1.00m ។
សេចក្តីជូនដំណឹងបានបញ្ជាក់ថា ការព្យាករណ៍អាកាសធាតុ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០១៨ ភ្លៀងនឹងបន្តធ្លាក់រាយប៉ាយពីតិចទៅច្រើន ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ។ សម្រាប់បណ្តារាជធានី-ខេត្តមួយចំនួន ប្រឈមនឹងជំនន់ទឹកភ្លៀង ។
ក្រសួងធនធានទឹក និងឧតុនិយម ក៏បានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ៕