ក្រសួងធនធានទឹក ៖​ ចាប់ពីថ្ងៃទី១២-១៤ ខែឧសភា ឆ្នាំ២០១៨​ខាងមុខនេះ​ រាជធានី-ខេត្ត​នឹងមានភ្លៀង​ ផ្គរ​រន្ទះ លាយ​ខ្យល់កន្ត្រាក់

ចែករំលែក៖

ភ្នំពេញ​ ៖​ មន្ត្រី​ក្រសួង​ធនធាន​ទឹក​ និងឧតុ​និយម​ បានអោយដឹងនៅថ្ងៃ​ទី១១​ ខែឧសភា​ ឆ្នាំ​២០១៨នេះថា​ អាកាសធាតុ​ចាប់ពីថ្ងៃទី១២-១៤ ខែឧសភា ឆ្នាំ២០១៨​ ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពល​ ពីជ្រលងសម្ពាធទាប លក្ខណៈបែបនេះធ្វើឲ្យអាកាសធាតុ​នៅតំបន់ចំនួនបីទទួលរងដូចខាងក្រោម​ ៖

តំបន់​វាលទំនាប​ ៖​ មានសីតុណ្ហភាពអប្បបរមាពី23 – 250C និងអតិបរមាពី35 – 360C ផ្ទៃមេឃមានពពកពីមធ្យម​ ទៅ​ ច្រើន ខ្យល់បក់មកពីទិសនិរតី មានល្បឿនពី2-4m/s នឹងអាចមានភ្លៀង ផ្គរ រន្ទះជាមួយ និងខ្យល់កន្ត្រាក់ នៅ​ រាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ កំពង់ស្ពឺ ព្រៃវែង ស្វាយរៀង ពោធិសាត់ កំពង់ឆ្នាំង សៀមរាប បន្ទាយមាន​ ជ័យ ឧត្តរមានជ័យ កំពង់ធំ បាត់ដំបង និងខេត្ត ប៉ៃលិន ។

តំបន់​ខ្ពង់រាប​ ៖​ សីតុណ្ហភាពអប្បបរមាពី24 -260C និងអតិ​ បរមាពី35 -370C ផ្ទៃមេឃមានពពកពីមធ្យមទៅច្រើនខ្យល់បក់មកពីទិសនិរតី មានល្បឿន3 – 5m/s នឹងអាច​ មានភ្លៀង ផ្គរ រន្ទះ ជាមួយនិងខ្យល់កន្ត្រាក់ នៅផ្នែកខ្លះនៃខេត្តត្បូងឃ្មុំ​ កំពង់ចាម ព្រះវិហារ ស្ទឹងត្រែង ក្រចេះ និងខេត្តមណ្ឌលគិរី ។

ចំណែកតំបន់មាត់សមុទ្រ​ ៖​ មានសីតុណ្ហភាពអប្បបរមាពី23 – 250C និងអតិបរមាពី32 – 340C ផ្ទៃមេឃមានពពកពីមធ្យមទៅច្រើនខ្យល់បក់មកពីទិសនិរតីមានល្បឿនពី3 – 5m/s នឹងអាចមានភ្លៀង ផ្គរ រន្ទះជាមួយនិងខ្យល់កន្ត្រាក់នៅខេត្តព្រះសីហនុ​ កំពត កែប និងខេត្តកោះកុង រីឯ​រលក​ សមុទ្រអាចមានកំពស់ពី0.50m -1.00m​  ។

សេចក្តី​ជូនដំណឹង​បានបញ្ជាក់ថា​ ការព្យាករណ៍អាកាសធាតុ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០១៨ ភ្លៀងនឹងបន្តធ្លាក់រាយប៉ាយពីតិចទៅច្រើន ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ។ សម្រាប់បណ្តារាជធានី-ខេត្តមួយចំនួន ប្រឈមនឹងជំនន់ទឹកភ្លៀង ។

ក្រសួង​ធនធាន​ទឹក​ និងឧតុ​និយម ក៏បានអំពាវនាវ​អោយបងប្អូន​ប្រជាពលរដ្ឋ​ សូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print