រន្ទះបាញ់សំលាប់មនុស្សម្នាក់និងក្របីមួយក្បាលនៅស្រុកកំពង់ស្វាយ

ចែករំលែក៖

កំពង់ធំ៖ មានករណីរន្ទះបាញនៅថ្ងៃសុក្រ១២រោច ខែ ពិសាខ ឆ្នាំ ច សំរឹទិ្ធស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី ១១ ខែ ឧសភា គ.ស ២០១៨ ចំនួន២លើកបណ្តាលឲ្យមនុស្សស្លាប់១នាក់ និង ងាប់ក្របី១ក្បាល នៅស្រុកកំពង់ស្វាយ។

ប្រភពពត័មានពីសមត្ថកិច្ចបានអោយដឹងថា ករណីទី១ នៅវេលាម៉ោង១៥:៣០នាទី ស្ថិតនៅភូមិខ្សាច់ជីសរ ឃុំ កំពង់គោ ស្រុក កំពង់ស្វាយ មានករណីរន្ទះបាញ់ស្លាប់មនុស្ស១នាក់ ជនរងគ្រោះឈ្មោះ អ៊ឹង សំអាន ភេទ ប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិអំពិល ឃុំ សំព្រោច ស្រុក ស្ទោង ខេត្តកំពង់ធំ។មូលហេតុ:ជនរងគ្រោះទៅបាញ់ថ្នាំស្រូវ ពេលកំពុងភ្លៀងបណ្តាលឲ្យរន្ទះបាញ់ស្លាប់នៅនិងកននលែងកើតហេតុ។

ករណីទី២ នៅវេលាម៉ោង១៦:៣០នាទី ស្ថិតនៅភូមិទៀមចាស់ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ មានករណីរន្ទះបាញ់ងាប់ក្របី១ក្បាល ម្ចាស់ក្របីឈ្មោះ សៀត យីម ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិ ទៀមចាស់ ឃុំកំពង់ស្វាយ។ មូលហេតុ:ម្ចាស់ យកក្របីទៅចង់ឲ្យស៊ីស្មៅក្រោយភូមិពេលមេឃកំពុងភ្លៀងធ្លាក់បណ្តាលឲ្យរន្ទះបាញ់តែម្ដង៕ប៊ុនរិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print