គណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ បានដាក់កំលាំងចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះ គ្រឿងញៀន និងអនុវត្តរឹងបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅផ្លូវលេខ១៩៨៦ សង្កាត់ ភ្នំពេញថ្មី

ចែករំលែក៖

ភ្នំពេញ៖  អនុវត្តតាមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងដើម្បីថែរក្សាការពារសន្តិសុខ សុវត្ថិភាព និងបង្ក្រាបទប់ស្កាត់បទល្មើសផ្សេងៗក្នុងភូមិសាស្រ្តខណ្ឌ នៅយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ១៩:៣០នាទី គណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ដឹកនាំដោយ លោក ហោ វាសនា អភិបាលរងខណ្ឌបានដាក់កម្លាំងចម្រុះចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះ គ្រឿងញៀន និងអនុវត្តរឹងបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចមុខផ្សារទំនើប Super store ផ្លូវលេខ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានកំលាំងសរុបចំនួន ៣៥នាក់ ក្នុងនោះមន្រ្តីសាលាខណ្ឌ ០៥នាក់ នគរបាលខណ្ឌចំនួន ១៥នាក់ កងរាជអាវុធហត្ថខណ្ឌចំនួន ០៧នាក់ កំលាំងសណ្តាប់ធ្នាប់ខណ្ឌចំនួន ០៨នាក់ បានត្រួតពិនិត្យម៉ូតូឆ្លងកាត់ចំនួន ៨៧គ្រឿ ដោយពុំមានបទល្មើសអ្វីកើតមានឡើយ ។
សូមបញ្ជាក់ថា : ជារៀងរាល់យប់ គណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ តែងតែដឹកនាំកម្លាំងចុះត្រួតពិនិត្យបង្រ្កាបទប់ស្កាត់បទល្មើសនៅតាមបណ្តោយផ្លូវសំខាន់ៗមួយចំនួនទៅតាមគោលដៅដែលបានកំណត់ ជាពិសេសមានអង្គភាពទាំងពីរ គឺ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌបានដាក់កម្លាំងជិះល្បាត ២៤ម៉ោង នៅក្នុងភូមិសាស្ត្រខណ្ឌ ដើម្បីត្រួតពិនិត្យ ការពារសន្តិសុខ សុវត្ថិភាព និងបង្រ្កាបរាល់បទល្មើសៗផ្សេងៗអោយបានទាន់ពេលវេលាជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌផងដែរ៕

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print