គ្រោះធម្មជាតិខ្យល់កន្ត្រាក់បំផ្លាញទ្រព្យសម្បត្តិ និង ជីវិតមនុស្ស សត្វ នៅស្រុកបារាយណ៍

ចែករំលែក៖

ខេត្តកំពង់ធំ ៖ នៅវេលាម៉ោង ១និង៤០នាទីរសៀល ថ្ងៃសុក្រ១២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី ១១ខែ ឧសភា ឆ្នាំ  ២០១៨ មានករណីរន្ទះបាញ់និងខ្យល់កន្រ្តាក់ចំនួន៣ភូមិ គឺ ភូមិបឹង  ឃុំចើងដើងស្រុកបារាយណ៍ ខេត្តកំពងធំ បណ្ដាលអោយខូចខាតផ្ទះសំបែងនិងទ្រព្យសម្បត្តិ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា គ្រោះធម្មជាតិនេះបានធ្វើឲ្យរបើកដំបូលផ្ទះ១ខ្នង ទំហំ៥ម៉ែត្រគុណ៦ម៉ែត្រ ម្ចាស់ផ្ទះឈ្មោះ ឡាច ហានភេទប្រុសអាយុ៦៥ឆ្នាំ ដោយខូចខាត:របើកហ្វ៊ីប្រូចំនួន១២សន្លឹក តែមិនមានមនុស្សរងរបួសទេ ។

ចំណែកនៅ ភូមិ តាអោងឃុំចើងដើង មានករណីរន្ទះបាញ់បែកដាច់ជើងសរសរផ្ទះចំនួន២ដើម និងរបួសមនុស្ស ១នាក់។ម្ចាស់ផ្ទះឈ្មោះ ងួន ធា ភេទ ប្រុស អាយុ ៣០ឆ្នាំ និងប្រពន្ធឈ្មោះ បុិច ម៉ាច អាយុ២៨ឆ្នាំ(រងរបួសស្រាល)។

ដោយឡែកនៅភូមិប្រនាគ ឃុំចើងដើងមានករណីរន្ទះបាញ់ដែរ បណ្តាលឲ្យងាប់គោចំនួន២ក្បាលដែលមានម្ចាស់ឈ្មោះ មោញ យេន ភេទប្រុស អាយុ៦២ឆ្នាំ និង ម្ចាស់ឈ្មោះ ហយ ចុន ភេទប្រុស អាយុ៥៥ឆ្នាំ ៕ ប៊ុន រិទ្ធី

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print