ខេត្ដកំពង់ឆ្នាំង៖ សពបុរសម្នាក់ត្រូវ បានប្រជាពលរដ្ឋដែលជាអ្នករស់នៅក្នុងភូមិប្រទះឃើញនៅក្នុងបឹងបន្ទាប់ពី បុរសនោះបានបាត់ដំណឹងមួយយប់ ។
ករណីភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅ ក្នុងភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុក កំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំង ។ សពជនរងគ្រោះត្រូវបានគេស្គាល់ថាឈ្មោះ យ៉ែម រីម អាយុ៤៥ឆ្នាំ មានទីលំ នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ។
ស្ដ្រីជាម្ដាយរបស់ជនរងគ្រោះបានឱ្យដឹងថា មុនពេលបាត់ខ្លួនកូនប្រុសរបស់ គាត់បានផឹកស្រវឹងនិងបានដើរទៅបឹង ខាងក្រោយភូមិ ប៉ុន្ដែគ្មានអ្នកណាចាប់ អារម្មណ៍នោះទេ។ លុះល្ងាចឡើងក៏មិន ឃើញទៀត។ នៅពេលល្ងាចនោះក្រុម គ្រួសារបានដើររកដែរតែអត់ឃើញសោះ លុះព្រឹកឡើងមានប្រជាពលរដ្ឋដែលដើរកាត់បឹងនោះបានប្រាប់ថា ប្រទះឃើញ សពកូនរបស់គាត់អណ្ដែតនៅក្នុងទឹកបឹង។ លុះដឹងក៏នាំគ្នាទៅមើលទើបឃើញកូន ប្រុសរបស់គាត់ស្លាប់ពិតប្រាកដមែន ដោយសារលង់ទឹកពេលចុះបឹងដក ព្រលឹត ។
ក្រោយពីប្រទះឃើញសាកសពស្ដ្រីជាម្ដាយបានប្រាប់ទៅសមត្ថកិច្ចឱ្យមក ពិនិត្យសាកសព។ ក្រោយពីពិនិត្យសាក សពរួចសមត្ថកិច្ចបានសន្និដ្ឋានបុរសរូបនេះគឺស្លាប់ដោយសារខ្យល់គរធ្លាក់ទឹក លង់ស្លាប់ដោយគ្មានគេដឹង។ ក្រោយពី ពិនិត្យសាកសពហើយសមត្ថកិច្ចបាន ប្រគល់សពទៅក្រុមគ្រួសារដើម្បីយក ទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ចន្ថា