ខេត្ដកំពង់ស្ពឺ៖ មនុស្សប្រុសស្រីចំនួន ៨នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ក្រុងច្បារមនសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ដកំពង់ស្ពឺឆ្មក់ចាប់បានដោយមានការចូលរួមពីព្រះរាជអាជ្ញារងនិងលោកស្រីអភិបាលក្រុងច្បារមនចុះ ឆែកឆេរផ្ទះសំណាក់២កន្លែងក្នុងពេលតែមួយ។
ផ្ទះសំណាក់ទាំង២កន្លែងដែលសមត្ថកិច្ចចម្រុះចុះឆែកឆេរនេះគឺទី១-ផ្ទះ សំណាក់ឈ្មោះ“សុវណ្ណ”និងផ្ទះសំណាក់ មួយទៀតឈ្មោះ“ជ័យសុខុម” ដែលមាន ម្ចាស់ផ្ទះសំណាក់ជាមន្ដ្រីមន្ទីរកសិកម្ម ខេត្ដដែលបានធ្វើឡើងនៅវេលាម៉ោង១ រសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥ ដោយសមត្ថកិច្ចកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនបាន ចំនួន៨នាក់។
លោកវរសេនីយ៍ឯក ចាន់ ដា មេ បញ្ជាការរងកងរាជអាវុធហត្ថខេត្ដបាននិយាយឱ្យដឹងថា មនុស្សទាំង៨នាក់ ដែលត្រូវឃាត់ខ្លួនទី១-ឈ្មោះ លន់ ប៊ុន ហេង ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរមិន ពិតប្រាកដ ទី២-ឈ្មោះ ម៉ន ណុយ ភេទ ប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិត ប្រាកដ ទី៣-ឈ្មោះ សន ស្រីនិច ភេទ ស្រី អាយុ១៩ឆ្នាំ កម្មកររោងចក្រ ទី៤-ឈ្មោះ ឃុន សាវន្ដ័ ភេទប្រុស អាយុ២៨ ឆ្នាំ ជាទាហាននៅភូមិភាគទី៣ ទី៥-ឈ្មោះ លយ នូ ភេទស្រី អាយុ២១ឆ្នាំ កម្មកររោងចក្រ ទី៦-ឈ្មោះអំ សេង ហាក់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិន ពិតប្រាកដ ទី៧-ឈ្មោះ ឌីណា សារ៉ុន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិន ពិតប្រាកដ និងទី៨-ឈ្មោះ ស៊ីម សុខគង់ ហៅសុខ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ទាំង៨នាក់នេះរស់នៅ ក្នុងសង្កាត់រកាធំ ក្រុងច្បារមន ខេត្ដ កំពង់ស្ពឺ។
លោកបានបន្ដទៀតថា នៅមុនពេល ឃាត់ខ្លួនក្រុមជនសង្ស័យទាំងនេះគឺកម្លាំងល្បាតរបស់កងរាជអាវុធហត្ថក្រុងច្បារមនពេលចុះល្បាតតាមមូលដ្ឋានក៏ ឃើញជនសង្ស័យម្នាក់ឈ្មោះ លន់ ប៊ុន ហេង ជិះម៉ូតូ១គ្រឿងចូលក្នុងផ្ទះសំណាក់ យីហោ(ជ័យសុខុម) រួចកម្លាំងបានតាម ទៅដល់ក៏រាយការណ៏ទៅលោក ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្ដសុំ យោបល់ដើម្បីចុះឆែកឆេរផ្ទះសំណាក់ ខាងលើរហូតឈានទៅឆែកឆេរផ្ទះសំណាក់យីហោ(សុវណ្ណ)មួយទៀតដោយដកហូតបានដាវ៧ដើម កាំភ្លើងម៉ាករ៉ូឡូ ពណ៌ ទឹកប្រាក់២ដើម គ្រាប់៧គ្រាប់ លុយ ចំនួន៦.៨០០ដុល្លារ, លុយរៀលចំនួន ៩លានរៀល ថ្នាំញៀនប្រភេទម៉ាទឹកកក ទម្ងន់២៤,៤២ក្រាម ម៉ូតូ៦គ្រឿង ព្រម ទាំងសម្ភារមួយចំនួនធំទៀត។
ក្រោយពីឃាត់បានក្រុមជនសង្ស័យ ទាំង៨នាក់និងវត្ថុតាងកម្លាំងអាវុធហត្ថបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ដកំពង់ស្ពឺដើម្បីសាកសួរនិង កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ៕
ដោយ៖ សេនា ស័ក្ដិ