លោកគ្រូពេទ្យម្នាក់ដែលប្រចាំមន្ទីរពេទ្យថាំងឡុងថយរថយន្តមិនប្រយ័ត្នកិនសិស្ស២នាក់របួសធ្ងន់និងស្រាល

ចែករំលែក៖

ភ្នំពេញ៖ សិស្ស២នាក់ម្នាក់របួសធ្ងន់(បាក់ជេីង)និងម្នាក់ទៀតរបួសស្រាល រួមទាំងម៉ូតូជា
ច្រេីនគ្រឿងទៀតដែលទុកនៅមុខសាលាភាសាបារាំង ហៅអាឡឺយ៉ង់ហ្វាង់សេ ខណះបុរសម្នាក់ជាគ្រូពេទ្យប្រចាំមន្ទីរពេទ្យយីហោថាំង ឡុង បានថយរថយន្តមិនប្រយ័ត្ន ក៏ច្រលំជាន់ហ្គែរទៅបុកម៉ូតូ១គ្រឿង និងកិនសិស្សសាលាពីរនាក់ដែលកំពុងធ្វើដំណើរតាមផ្លូវអូសទាំងមនុស្សនិងម៉ូតូទៅជាមួយម៉ូតូជាច្រើនទៀតផងដែរ ។

image

ករណីគ្រោះថ្នាក់ខាងលើនេះបានបង្កការភ្ងាក់ផ្អើលកាលពីវេលាម៉ោង១១និង១០ថ្ងៃទី១១ ខែវិ
ច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅមុខមន្ទីរសំរាកព្យាបាលជម្ងឺថាំងឡុងផ្លូវលេខ១៨៤ ភូមិ៧ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ។

ជនរងគ្រោះឈ្មោះ គាម វុទ្ឋីលីនដា ភេទស្រី អាយុ១៩ឆ្នាំ រៀននៅសាលារូ៉ល <RULE> ស្នាក់នៅផ្ទះលេខ៥២B ផ្លូវលំសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ចំណែកបុរសអ្នកបើករថយន្តបង្កឈ្មោះ ដាក់ ឌឿកហុង ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិវៀតណាម ជាគ្រូូពេទ្យនៅមន្ទីរយីហោថាំងឡុង ស្នាក់នៅមន្ទីរថាំងឡុង តាមបណ្ដោយផ្លូវលេខ១៨៤ ភូមិ៧ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ។

បេីតាមប្រភពព័ត៌មានពីសិស្សរងគ្រោះបានប្រាប់ថាពួកគេជិះម៉ូតូម៉ាកស្កុបពីពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1BJ-8058 ដោយធ្វើដំណើតាមបណ្ដាយផ្លូវ១៨៤ ក្នុងទិសដៅពីជើងទៅត្បូងលុះមកដល់ចំនុចកើតហេតុស្រាប់ឃើញរថយន្តម៉ាកកាមរីស្វតពណ៌ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ2N- 8112ដែលកំពុងតែថយឡើងថយចុះស្រាប់ពេលនោះអ្នកបើកច្រឡំជាន់ហ្គែរស្មានថាហ្វ្រាំងក៏ថយក្រោយជ្រុលទៅបុកម៉ូតូរងគ្រោះបណ្ដាលអោយអូសទាំងមនុស្សនិងម៉ូតូទៅបុកជាមួយម៉ូតូជាច្រើនគ្រឿងទៀតដែលផ្ងើនៅមុខសាលាអាឡឺយ៉ង់ បណ្ដាលឲ្យបាក់ជើងអ្នកបើកនិងអ្នករួមដំណេីររងរបួសស្រាល ។

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ១៧៩ ចំណែកម៉ូតូនិងរថយន្តត្រូវបានសម្ថតកិច្ចធ្វើការវាស់វែងយកទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីដើម្បីរងចាំដោះស្រាយគ្នាតាមច្បាប់ ៕

imageimageimageimageimageimage

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print