ខេត្តរតនគិរី ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តបីគ្រឿងបុកបន្តគ្នាបណ្តាលឱ្យរថយន្តមួយគ្រឿងរមៀលធ្លាក់ជ្រោះតែមិនបណ្តាលឱ្យមានថ្នាក់ដល់មនុស្សឡើយ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១៧.១៥នាទីថ្ងៃច័ន្ច១៥រោចខែពិសាខឆ្នាំចសំរិទ្ធស័កព.ស២៥៦២ត្រូវនិងនៅថ្ងៃទី១៤.ឧសភាឆ្នាំ២០១៨នៅត្រង់ចំណុចចុះទួលអូរត្រាវលើផ្លូវជាតិលេខ៧៨ស្ថិតស្ថិតក្នុងភូមិភ្នំសង្កាត់យក្ខឡោមក្រុងបានលុងខេត្តរតនគិរី។
តាមប្រភពពីនគបាលចរាចរណ៍ផ្លូវគោកបានឱ្យដឹងថារថយន្តម៉ាកកាមរីហើមពាក់ស្លាកលេខ ភ្នំពេញ ២D-៥៨៥៤បានបើកទៅបុករថយន្តហាយប៊្រិដពាក់ស្លាកលេខ ភ្នំពេញ ២S-៥១៥៨ដែលបើកបរដោយឈ្មោះជួនសុវណ្ណា ជាមន្រ្តីនគរបាលស្រុកបរកែវបណ្តាលឲ្យរថយន្តហាយប៊្រិជខ្ទាតទៅបុករថយន្តម៉ាកនីសាន់មួយគ្រឿងទៀតពាក់ស្លាកលេខ ភ្នំពេញ២AQ-៧៦១៨ដែលបើកបរដោយឈ្មោះ និនឆោមជាមន្ត្រីរាជការខេត្តរតនគិរី។
ក្នុងករណីនេះបណ្តាលឲ្យរថយន្តហាយប៊្រិជខូចធ្ងន់់ធ្ងរដោយសារខ្ទាតរមៀលធ្លាក់ចូលជ្រោះ។
តែអ្នកជិះក្នុងរថយន្តនោះចំនួន៣នាក់មិនមានគ្រោះថ្នាក់អ្វីឡើយ។
ចំណែកឯអ្នកបើកបររថយន្តបង្ករបានរត់គេចខ្លួនបាត់ភ្លាមៗមិនទាន់ស្គាល់អត្តសញ្ញណនៅឡើយ។
សមត្ថកិច្ចកំពុងស្រាវជ្រាវរកឱ្យចូលខ្លួនដើម្បីដោះស្រាយតាមក្រោយ៕ ដោយៈជីវ័ន្ត