កំពុងតែល្បីថា សង្វៀនជល់មាន់នៅភូមិ​ចំរើនផល​ ​សង្កាត់​បឹង​ទំពុន​២​ ខណ្ឌមានជ័យ​ មានមន្ត្រីមូលដ្ឋានជាអ្នកបើក

ចែករំលែក៖

ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិ​ចំរើនផល​ ​សង្កាត់​បឹង​ទំពុន​២​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ លើកឡើង​ថាទាំងសមត្ថកិច្ច ទាំងអាជ្ញាធរ សុទ្ធតែសន្យា អះអាង អនុវត្តន៍តាមយុទ្ធសាស្រ្ត លក្ខណៈសម្បត្តិភូមិ-ឃុំមានសុវត្តិភាពទាំង ៩ចំណុច ដើម្បីបម្រើប្រជាពលរដ្ឋ រក្សាសន្តិសុខក្នុងមូលដ្ឋាន ជាសេចក្តីសុខរបស់បងប្អូនប្រជាពលរដ្ឋ ចុះកាលបើល្បែងស៊ីសងកើតមាននៅក្នុងមូលដ្ឋានវិញ ដែលបង្កអសន្តិសុខ ដូចជាទីតាំងសង្វៀនជល់មាន់​ និងកន្លែងលេងអាប៉ោង​ នៅភូមិ​ចំរើនផល​ សង្កាត់​បឹង​ទំពុន​២​ អាជ្ញាធរ សមត្ថកិច្ចម្តេចមិនមានវិធានការទប់ស្កាត់ បង្ក្រាបឲ្យបានផងដែរទៅ ឬមួយជាឆ្នាំងបាយ ឬបារមីខ្សោយជាងម្ចាស់ទីតាំង? ឬក៏គោលនយោបាយភូមិ​ ឃុំមានសុវត្ថិភាពទាំង៩ចំណុចនោះមាននៅតែលើស្លាកនោះទេ?

ប្រជាពលរដ្ឋបាននាំគ្នារិះគន់ចំៗថា ទីតាំងសង្វៀន​ជល់មាន់និងលេងអាប៉ោងទាំងនេះមកពី លោក​ តេង​ ស៊ីណូ​ អធិការ​ខណ្ឌមានជ័យ​ មិនយកចិត្តទុកដាក់ លុបបំបាតល្បែងស៊ីសងទាំងអស់នេះ ដើម្បីពង្រឹងសន្តិសុខសង្គម ស្របតាមគោល នយោបាយភូមិ ឃុំ មានសុវត្ថភាព ៩ចំណុច ។ ហេតុនេះហើយទើបល្បែងស៊ីសង រាលដាលកាន់តែខ្លាំងឡើងៗ នៅក្នុងទឹកដីខណ្ឌមានជ័យជាពិសេសនៅចំណុចសង្វៀនជល់មាន់​ និងអាប៉ោង​ ក្នុងភូមិចំរើនផល​ សង្កាត់​បឹង​ទំពុន​២នឹងតែម្ដង ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សង្គម ការបណ្តោយឲ្យមាន ល្បែងស៊ីសងគ្រប់ប្រភេទ នៅតាមមូលដ្ឋាន គឺជាសញ្ញាបង្ហាញ ពីការបរាជ័យនៃការអនុវត្ត គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព របស់ក្រសួងមហាផ្ទៃ និងបរាជ័យក្នុងការអនុវត្តខ្លឹមសារច្បាប់ ស្ដីពីល្បែងស៊ីសង។ ឥទ្ធិពលល្បែងស៊ីសង គឺជាប្រភពចម្បងនៃ អសន្តិសុខសង្គម ដូចជាអំពើហិង្សា ចោរកម្ម។ ការបណ្តោយឲ្យកើត មានល្បែងស៊ីសង ហាក់ដូចជាដើរបញ្ច្រាស ពីយុទ្ធសាស្ត្រកាត់បន្ថយ ភាពក្រីក្ររបស់រដ្ឋាភិបាល និងដើរបញ្ច្រាសពី គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព របស់ក្រសួងមហាផ្ទៃ។

សូមបញ្ជាក់ទីតាំងទាំងនោះប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក សរសេរចុះផ្សាយ ដូចជាផុសផុល ហើយទីតាំងខាងលើ ក៏នៅតែបើកដំណើរការយ៉ាងរលូន​ វិញដដែល។

បើតាមប្រភពពីប្រជាពល​រដ្ឋ​ដដែល​បានអោយដឹងទៀត​ ថាទីតាំង​សង្វៀនជល់មាន់​ នឹងអាប៉ោងនេះ​ជាកន្លែង​របស់​មន្ដ្រី​ផ្នែកព្រហ្មទណ្ឌម្នាក់ឈ្មោះ​ សាញ់​ ដែលជាកូនចៅរបស់លោក​ តេង​ ស៊ីណូ​អធិការខណ្ឌមានជ័យផ្ទាល់តែម្ដង។

ទោះជាយ៉ាងណា ភ្នាក់ងារសារព័ត៌មាន កាសែននគរវត្ត មិន​អាច​សុំ​ការ​បំភ្លឺ​ពី​អាជ្ញាធរ​មូលដ្ឋានបាន​នោះ​ទេ ហើយ​ភ្នាក់​ងារ​យើង​និង​រង​ចាំ​ការ​បំភ្លឺ​ពី​បញ្ហា​នេះ ៕ ភារ៉ា

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print