គ្រាន់តែឈឺក្បាលក្អួតចង្អោរហៅពេទ្យមកព្យាបាលដូចមកចាក់ថ្នាំឲ្យស្លាប់

ចែករំលែក៖

ខេត្តរតនគិរី៖ ស្ត្រីម្នាក់កើតមានអការឈឺក្បាល ក្អួតចង្អោរមិនឈប់ឈរ ហៅពេទ្យខេត្តឲ្យមកចាក់ថ្នាំ ស្រាប់តែប្រតិកម្មស្លាប់តែម្តង។

ហេតុការណ៍ប្រតិកម្មថ្នាំស្លាប់នេះ បានកើតឡើងនៅវេលាម៉ោង១៤.១០នាទី ថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ នៅភូមិបី ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ប្រជាពលរដ្ថ ម្នាក់ដែល បានស្លាប់មកពីប្រតិកម្មថ្នាំចាក់នោះ មានឈ្មោះ ជួន មាន អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ ឃុំកើតហេតុខាងលើ ។

តាមការបំភ្លឺពីប្តីរបស់ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ស្រ្តីរងគ្រោះមានសភាព ឈឺក្បាល ហើយនិងក្អួតចង្អោរមិនឈប់សោះ ទើបទូរស័ព្វ ហៅពេទ្យមកពីខេត្តឲ្យព្យាលបាលដោយប្រើថ្នាំចាក់(មិនស្គាល់ឈ្មោះថ្នាំ)អស់២ម្ជុល និងចាក់សឺរ៉ូមព្យួអស់៣កំប្លោក។ ការព្យាបាលរបស់ពេទ្យនោះ កាលពីថ្ងៃអាទិត្យ ១៤រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ រហូតមកដល់ថ្ងៃកើតហេតុ ទើបជនរងគ្រោះបានស្លាប់ ។

សម្ថកិច្ចជំនាញបានធ្វើកោសល្យវិច័យលើសាកសពបានបញ្ជាក់ថា ពិតជាស្លាប់ដោយសារប្រតិកម្មថ្នាំពិតប្រាកដមែន។

សមត្ថកិច្ចបានប្រគល់សាកសពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណីផងដែរ ៕ ជីវ័ន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print