លោកស្រី អ៊ុងសាន ស៊ូជី ជាតំណាង នៃការតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យនៅ មីយ៉ាន់ម៉ា និងជាអ្នកទទួលបានការ ស្រឡាញ់ពេញចិត្ដបំផុតរបស់ពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈ ។ លោកស្រីបានជួប ការលំបាកជាច្រើនក្នុងការតស៊ូដើម្បី ជាតិ និងជួយដល់ពលរដ្ឋ ។ បានធ្វើឱ្យ លោកស្រីត្រូវជាប់ឃុំនៅក្នុងផ្ទះអស់ជា ច្រើនឆ្នាំ ។ ប៉ុន្ដែដោយការតស៊ូមិនចេះ ហត់របស់លោកស្រីពេលនេះគណបក្ស ទទួលបានជ័យជំនះក្នុងការបោះឆ្នោតជា ប្រវត្ដិសាស្ដ្រ ។ ហេតុការណ៍នោះបានធ្វើ ឱ្យលោកស្រីបង្កើតប្រវត្ដិសាស្ដ្រសាជាថ្មីនៅមីយ៉ាន់ម៉ា ។
លោកស្រី អ៊ុងសាន ស៊ូជី អតីតអ្នក ទោសនយោបាយ និងជាអ្នកទទួលបាន ពានរង្វាន់ណូបែលសន្ដិភាពពិភពលោក បានបង្កើតគណបក្សសម្ព័ន្ធជាតិដើម្បី ប្រជាធិបតេយ្យ NLD ហើយពេលនេះ គណបក្សរបស់លោកស្រីទទួលបានជ័យជំនះក្នុងការបោះឆ្នោតធំបំផុត និងមាន ភាពសេរីត្រឹមត្រូវ យុត្ដិធម៌បំផុត មិនធ្លាប់ មានក្រោយរយៈពេលជាង២៥ឆ្នាំកន្លង មក ។ លោកស្រីមិនត្រឹមតែទទួលបាន ការគាំទ្រពីពលរដ្ឋនៅក្នុងប្រទេសនោះ ឡើយសូម្បីតែពលរដ្ឋនៅជុំវិញពិភព លោកក៏បានគាំទ្រដល់សកម្មភាពរបស់ លោកស្រីផងដែរ ។
ពលរដ្ឋមីយាម៉ាជឿជាក់ថា ការបោះ ឆ្នោតលើកនេះនឹងបញ្ចប់ការគ្រប់គ្រង ដោយរបបយោធាជាច្រើនទសវត្សកន្លងមក ហើយដាក់ក្ដីសង្ឃឹមទៅលើរបប ប្រជាធិបតេយ្យថ្មីដឹកនាំដោយលោកស្រីអ៊ុងសាន ស៊ូជីី ។ ក្ដីស្រឡាញ់ដែលពល រដ្ឋមីយ៉ាន់ម៉ាមានចំពោះលោកស្រអ៊ុងសាន ស៊ូជី ធំធេងគ្មានអ្វីប្រៀបបាន ។ មួយវិញទៀតឪពុករបស់លោកស្រីលោក Aung San ក៏ជាអតីតមន្ដ្រីទាហាន ក្រោយមកក៏បានក្លាយជាមេដឹកនាំនៅ ប្រទេសដែលបានជួយឱ្យមីយ៉ាន់ម៉ាទទួល បានឯករាជ្យពេញលេញ ។ ប៉ុន្ដែក្រោយ មកលោកក៏ត្រូវបានក្រុមប្រឆាំងធ្វើឃាត នៅឆ្នាំ១៩៤៧ ពេលនោះលោកស្រី អ៊ុង សាន ស៊ូជី ទើបតែមានអាយុ២ឆ្នាំ ប៉ុណ្ណោះ ។ លោកស្រី អ៊ុងសាន ស៊ូជីី បាន រស់នៅបរទេសតាំងពីតូចក្រួចឆ្មា ហើយ ធ្លាប់បានរៀននៅមហាវិទ្យាល័យប្រទេស ឥណ្ឌា និងមហាវិទ្យាល័យ OxFord ប្រទេសអង់គ្លេស ។
ដល់ឆ្នាំ១៩៨៨លោកស្រីបានសម្រេច វិលត្រឡប់មកមាតុភូមិចូលរួមប្រឡូក ក្នុងឆាកនយោបាយ ក្រោយពេលម្ដាយ របស់លោកស្រីធ្លាក់ខ្លួនឈឺ ។ ពេល ម្ដាយស្លាប់លោកស្រីក៏បានប្រកាសថា លោកស្រីចង់បម្រើដល់ពលរដ្ឋមីយ៉ាន់ម៉ាដូចអ្វីដែលឪពុកនិងម្ដាយរបស់លោក ស្រីធ្លាប់បានធ្វើនាពេលកន្លងមក ។
នៅឆ្នាំ១៩៩០ គណបក្ស NLD ដែល លោកស្រីបង្កើតឡើងនោះទទួលបានជ័យជំនះនៅក្នុងការបោះឆ្នោតជាតិ ប៉ុន្ដែ កម្លាំងទាហានមីយ៉ាន់ម៉ាបានច្រានចោល លទ្ធផលទាំងនោះ មិនត្រឹមតែប៉ុណ្ណោះ ក៏បានចាប់លោកស្រីឃុំខ្លួនអស់រយៈ ពេល២០ឆ្នាំ នៅក្នុងផ្ទះមិនអាចចេញទៅ ណាបានឡើយ ។
ប៉ុន្ដែសំឡេងប្រជាធិបតេយ្យនៅ មីយ៉ាន់ម៉ារបស់លោកស្រីបានផ្សព្វផ្សាយ នៅលើពិភពលោកជួយឱ្យលោកស្រី ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសហគមន៍ អន្ដរជាតិ ។ លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានគេប្រៀបធៀបជាមួយលោក Nelson Mandela អតីតប្រធានាធិបតី អាហ្វ្រិកខាងត្បូងដែលធ្លាប់បានជាប់គុក២៧ឆ្នាំ និងតស៊ូដើម្បីលុបចោលរបប ផ្ដាច់ការApartheid ។
នៅឆ្នាំ១៩៩១លោកស្រីត្រូវបានគណៈ កម្មធិការពានរង្វាន់ណូបេលបានផ្ដល់រង្វាល់ ណូបែលសន្ដិភាពលោកស្រី អ៊ុងសាន ស៊ូជី ដោយសារតែការតស៊ូដើម្បីប្រជា ធិបតេយ្យរបស់លោកស្រី ។ ប៉ុន្ដែរហូត ដល់ឆ្នាំ២០១២លោកស្រីទើបទៅទទួល ដោយសារតែទើបរួចចេញពីការឃុំឃាំង ។
តាមប្រសាសន៍លោក Nyoohn Myint ដែលជាមេដឹកនាំមួយរូបរបស់ គណបក្សNLD បានបញ្ជាក់ថា លោកស្រី អ៊ុងសាន ស៊ូជី គឺជាអ្នកកាន់ព្រះពុទ្ធ សាសនា ហើយតែងតែអនុវត្ដិនៅគោល នយោបាយអហិង្សាក្នុងការដោះស្រាយ វិបត្ដិនៅក្នុងប្រទេស ។
លទ្ធផលបោះឆ្នោតបណ្ដោះអាសន្ន បានបង្ហាញថា គណបក្សប្រឆាំងភូមា របស់លោកស្រី អ៊ុងសាន ស៊ូជី កំពុង ទទួលបានសំឡេងនាំមុខ ជាពិសេសនៅ ក្នុងមណ្ឌលបោះឆ្នោតនៅទីក្រុងរ៉ង់ហ្គូន ក្រុងសេដ្ឋកិច្ចនិងដែលសំបូរដោយប្រជាជនគាំទ្រគណបក្សប្រឆាំង ។ តាមគណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត ភូមា ក្នុងចំណោមអាសនៈសរុបចំនួន ១៦ គណបក្សប្រឆាំងភូមាដណ្ដើមយក បាន១៥អាសនៈទៅហើយ ។ តួលេខផ្ដល់ ដោយគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត ភូមាបានធ្វើឱ្យការអះអាង របស់គណបក្សលោកស្រី អ៊ុងសាន ស៊ូជី កាន់តែជឿជាក់ ។ ការលើកពេលប្រកាស លទ្ធផលឆ្នោតជាផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានធ្វើឱ្យគណបក្សរបស់លោកស្រី អ៊ុងសាន ស៊ូជី ចេញមុខប្រកាសជ័យជំនះដ៏លើសលប់ របស់គណបក្សនៅក្នុងការបោះឆ្នោត កាលពីថ្ងៃអាទិត្យ ។ ក្នុងពេលដែលគណ បក្សប្រឆាំងកំពុងស្រែកសាទរបណ្ដើរៗពីជ័យជំនះថ្នាក់ដឹកនាំសំខាន់ៗរបស់គណបក្សកាន់អំណាចវិញ បានប្រកាសទទួល ស្គាល់បរាជ័យរបស់ខ្លួននៅក្នុងការបោះ ឆ្នោតកាលពីថ្ងៃអាទិត្យ ។ នៅថ្ងៃចន្ទ លោក តៃ អូ ប្រធានស្ដីទីរបស់គណបក្ស កាន់អំណាចដែលបង្កើតឡើងដោយ អតីតរបបសឹកបាននិយាយថា លោក បានបរាជ័យបាត់បង់អាសនៈរបស់លោក នៅហិនតាដាដែលតាមពិតជាមូលដ្ឋាន គ្រឹះរបស់គណបក្សកាន់អំណាច ។
លោក តៃ អូ បាននិយាយថា លោក មានការភ្ញាក់ផ្អើលមែនទែន ដែលឃើញ មណ្ឌលដែលសំបូរអ្នកគាំទ្រគណបក្សកាន់ អំណាចបែរជាទៅធ្លាក់ក្នុងដៃរបស់គណបក្សប្រឆាំង ។ “យើងនឹងស្វែងរកមូល ហេតុដែលធ្វើគណបក្សចាញ់ឆ្នោតនៅហិនតាដា ។ ប៉ុន្ដែយ៉ាងណាក៏ដោយ យើង នៅតែគោរពលទ្ធផលបោះឆ្នោត” នេះ ជាប្រសាសន៍របស់ប្រធានបក្សកាន់ អំណាច ។
លោក ស្វេ ម៉ាន់ ឯណោះវិញ ដែល ជាអតីតប្រធានបក្សកាន់អំណាចមុននឹង ត្រូវគេបញ្ឈប់ពីតំណែងដោយសារតែសមានចិត្ដរបស់លោកមានការគាំទ្រ រកបក្សប្រឆាំងបានប្រកាសដែរថា គាត់ ទទួលបរាជ័យនៅចំពោះមុខគណបក្ស របស់លោកស្រី អ៊ុងសាន ស៊ូជី ។
ប្រមុខការបរទេសអាមេរិកលោក ចន ឃើរី ចាត់ទុកការបោះឆ្នោតនៅ ភូមាជាការបោះជំហានមួយទៅមុខយ៉ាងសំខាន់ ប៉ុន្ដែវានៅមិនទាន់ល្អពេញលេញ នោះទេ ។ រដ្ឋមន្ដ្រីការបរទេសអាមេរិក បានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោននៅតែ ប្រយ័ត្ន និងកំពុងតាមដានការរាប់សន្លឹក ឆ្នោតបន្ដទៀត ។ ទោះជាគណបក្សរបស់ លោកស្រីចេញមុខប្រកាសជ័យជំនះដ៏ធំ ធេងនៅក្នុងការបោះឆ្នោត ប៉ុន្ដែប្រមុខ ដឹកនាំបក្សប្រឆាំងផ្ទាល់លោកស្រីអ៊ុង សាន ស៊ូជី នៅតែប្រយ័ត្នប្រយែងនៅ មិនទាន់ហ៊ានប្រកាសថា គណបក្សរបស់ លោកស្រីឈ្នះទាំងស្រុងឆ្នោតនៅឡើយ ទេ ។
កាលពីឆ្នាំ១៩៩០ គណបក្សប្រឆាំង ទទួលបានជ័យជំនះយ៉ាងធំធេង ប៉ុន្ដែ របបសឹកនៅទីបំផុតបានរុញច្រានមិន ទទួលស្គាល់ជ័យជំនះរបស់បក្សប្រឆាំង ។ នៅ២៥ឆ្នាំក្រោយស្ថានភាពអាចផ្លាស់ប្ដូរ ព្រោះអ្នកបន្ដវេនពីរបបសឹកបានសន្យា ហើយថា គេនឹងមិនលូកដៃ ហើយដើរ ផ្ទុយពីឆន្ទៈប្រជាជនភូមាដូចមុននោះ ឡើយ ៕
ប្រែសម្រួល៖ ម៉ែវ សាធី