ភ្នំពេញ៖ ស្ដ្រី២នាក់ជាអ្នកកត់ឆ្នោត ហើយត្រូវបានតុលាកាដោះលែងឱ្យមានសេរីភាពវិញហើយក្នុងហេតុផលជារឿងកំប៉ិកកំប៉ុក កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ បន្ទាប់ពីកម្លាំងអធិការដ្ឋាន នគរបាល ខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួន កាលពីរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងមក ខណៈដែលមេឆ្នោតដទៃទៀត ដែលសមត្ថកិច្ចឃាត់ខ្លួនហើយនាំទៅ តុលាកាផ្ដន្ទាទោសទៅតាមច្បាប់ ។
ស្ដ្រីកត់ឆ្នោតដែលពលរដ្ឋរិះគន់ទៅ លើសមត្ថកិច្ចថា ចាប់តែមេឆ្នោត កំប៉ិកកំប៉ុករាយរងតែមេឆ្នោតធំៗ គ្រាក់ៗមិនហ៊ានបង្ក្រាប ហើយក៏មិនខ្វះ ដែរមេឆ្នោតកៀរនឹងជើងជ្រកតាមតូបលក់ដូរអង្គុយកត់តាមផ្សារតែគ្មានមិនហ៊ានបង្ក្រាបរហូតដល់ពលរដ្ឋលើក ឡើងថា សមត្ថកិច្ចម្ដេចហ៊ានចាប់ បើ បង់លុយប្រចាំខែឱ្យអាជ្ញាធរសមត្ថកិច្ច រួចហើយចាប់បានតែមេឆ្នោតណាបង់ លុយតិចមិនបង់លុយគ្មានសែស្រឡាយគ្មានខ្នងនោះចាប់បានហើយ ។
ដោយឡែកស្ដ្រី២នាក់ជាមេឆ្នោត តូចតាចកត់នៅក្នុងផ្សារតាំងកសាង ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍ សែនជ័យ ក្នុងចំណោមមេឆ្នោតជាច្រើន រយនាក់ទៀត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន សង្ស័យមិនបង់លុយ ហើយនាំមកសាក សួរកសាងសំណុំរឿងបញ្ជូនខ្លូនទៅតុលាការ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកានេះ តែ ត្រូវបានតុលាការដោះលែងឱ្យវិលត្រឡប់ទៅផ្ទះវិញក្នុងហេតុផលមេឆ្នោតកំប៉ិក កំប៉ុក ។ តែបើតាមប្រភពច្បាស់ការ មួយផ្សេងទៀតបានឱ្យដឹងថា មេឆ្នោត ទាំង២នាក់ ដែលចាប់ឃាត់ខ្លួនកន្លងមក ត្រូវបានសាច់ញាតិរត់ការដោះលែង តាំងពីសមត្ថកិច្ចដល់តុលាការ ទើបចេញ បានដោយស្រួលបៀបនេះ ។
ថ្វីបើមានមតិរិះគន់ផ្សេងៗគ្នាទៅលើ សមត្ថកិច្ចយ៉ាងណាក៏ដោយមេឆ្នោត ធំៗអ្នកកត់ឆ្នោតប្រចាំតាមផ្សារនៅក្នុងខណ្ឌពោធិ៍សែនជ័យ ក៏ដូចជាកន្លែងផ្សេងៗ ទៀត នៅតែសម្ញែងឫកអង្គុយកត់ធ្វើ ព្រងើយ សមត្ថកិច្ចអត់ហ៊ានក្អកសោះ ទៅអើតក៏មិនហ៊ានផង ។ សង្ស័យត្រូវដង ត្រូវផ្លែគ្នាហើយ រវាងមេឆ្នោតនឹងនគរ បាល ៕
ដោយ៖ ហេង នរិន្ទ្រ