ជប៉ុន​និង​កូរ៉េ​ខាងត្បូង​ចាប់ផ្ដើម​ពិភាក្សា​ស្ដី​ពី​បញ្ហា​ស្ដ្រី​បម្រើ​ផ្លូវភេទ​ក្នុង​សម័យ​សង្គ្រាម

ចែករំលែក៖

​សារព័ត៌មាន​យុន​ហាប់​របស់​កូរ៉េ​ខាង​ ត្បូង​បាន​ផ្សាយ​ថា​កាលពី​ព្រឹក​ថ្ងៃ​ទី​១១​ ខែ​វិ​ច្ឆ​កា​ តំណាង​ភាគី​ជប៉ុន​និង​កូរ៉េ​ខាង​ ត្បូង​ចាប់ផ្ដើម​ពិភាក្សា​លើក​ទី​១០​នៅ​ ទីក្រុង​សេ​អ៊ូ​ល​ដើម្បី​ដោះស្រាយ​បញ្ហា​ ស្ដ្រី​កូរ៉េ​ខាងត្បូង​ត្រូវ​កម្លាំង​ទាហាន​ជប៉ុន​ចាប់បង្ខំ​ធ្វើ​ជា​ទាសករ​ផ្លូវភេទ​ក្នុង​សម័យ​ សង្គ្រាមលោក​លើក​ទី​ពីរ​ ។​

phunu

​ដឹកនាំ​គណៈប្រតិភូ​កូរ៉េ​ខាងត្បូង​មាន​រដ្ឋលេខាធិការ​ក្រសួងការបរទេស​លោក​Lee​ sang​ Deok​ ចំណែក​ភាគី​ជប៉ុន​វិញ​ ដឹកនាំ​ដោយ​លោក​ Ishikane​ Kimihizo​ រដ្ឋមន្ដ្រី​ទទួល​បន្ទុក​បញ្ហា​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​។​ កិច្ច​ពិភាក្សា​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ពេល​ដែល​ មាន​មតិ​ជា​ច្រើន​បញ្ជាក់​ថា​ភាគី​ទាំង​ពីរ​នឹង​មិន​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន​នោះ​ ឡើយ​។​

​នៅ​ក្នុង​ជំនួប​នៅ​ទីក្រុង​សេ​អ៊ូ​ល​កាលពី​ដើមខែ​កន្លង​មក​ប្រធានាធិបតី​កូរ៉េ​ខាង​ ត្បូង​លោកស្រី​ផាក​ យុង​ហេ​ និង​នាយក​រដ្ឋ​ មន្ដ្រី​ជប៉ុន​លោក​ស៊ី​ន​ ហ្សូ​អា​បេ​ បាន​ឯក​ ភាព​ឱ្យ​មាន​កិច្ច​ពិភាក្សា​ដើម្បី​បញ្ចប់​នូវ​បញ្ហា​សេសសល់​ពិសេស​គឺ​បញ្ហា​ស្ដ្រី​ត្រូវ​ ទាហាន​ជប៉ុន​ចាប់បង្ខំ​ឱ្យ​បម្រើ​ផ្លូវភេទ​។​

​មាន​ស្ដ្រី​នៅ​ទ្វីបអាស៊ី​ដល់​ទៅ​២​សែន​ នាក់​ភាគច្រើន​នៅ​លើ​ឧបទ្វីប​កូរ៉េ​ត្រូវ​ចាប់​ បង្ខំ​ឱ្យធ្វើ​ជា​ទាសករ​ផ្លូវភេទ​ឱ្យ​កម្លាំង​ ទាហាន​ជប៉ុន​ក្នុង​សង្គ្រាមលោក​លើក​ទី​២​។​

​ការ​ដោះស្រាយ​បញ្ហា​ខាងលើ​គឺជា​រឿង​ បន្ទាន់​មួយ​ដោយសារ​តែ​មាន​ស្ដ្រី​រង​គ្រោះ​ ជា​ច្រើន​ស្ថិត​ក្នុង​ភាព​ចាស់ជរា​ហើយ​ មួយ​ចំនួន​ធំ​បាន​ស្លាប់​ទៅ​ហើយ​។​ នៅ​ កូរ៉េ​ខាងត្បូង​ពេល​នេះ​មាន​តែ​១២០​នាក់​ប៉ុណ្ណោះ​ដែល​នៅ​រស់​ ៕

11112015_NhatHan

...

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print