រថយន្តយីឌុប រាប់សិបគ្រឿងសំរុកដឹកស្រូវទៅលក់នៅព្រំដែនស្រុកកំពង់រោរទ៏បើកបំផ្លាញផ្លូវខ្ទេចខ្ទីខណៈគ្មានអ្នកអើពើរ

ចែករំលែក៖

ខេត្តស្វាយរៀង៖ រថយន្តយីឌុបរាប់សិបគ្រឿងក្នុងមួយថ្ងៃៗកំពុងតែសំរុកដឺកស្រូវនាំពីខេត្តព្រៃវែង ពោធិ៍សាត់ កំពង់ចាម និងខេត្តដទៃទៀតមកលក់នៅច្រករបៀងប្រលាយទាហានស្ថិតនៅក្នុងភូមិឃុំថ្មី ស្រុកកំពង់រោរទ៏ បានបណ្ដាលអោយផ្លូវជាច្រើនខ្សែដែលមានប្រវែងប្រមាណ៣០គីឡូរម៉ែត្រឆ្លងកាត់ចំនួន៦ឃុំនៅស្រុកកំពង់រោរទ៏រងការបំផ្លាញយ៉ាងដំណំ ខណៈដែលអាជ្ញាធរពុំមានចំណាត់ការដោយឃើញតែជនឆ្លៀតឪកាសជាមួយសមត្ថកិច្ចមូលដ្ឋានដែលហៅថាកង់ត្រូលជជុះនោះបានចាំកាក់រថយន្តយកលុយក្នុងរថយន្តមួយគ្រឿង៥ម៉ីនរៀលដោយបាននិយាយថាយកទៅជុសជុលផ្លូវ ។

VID-20151112-WA0004_1630

យោងតាមប្រភពប្រជាពលរដ្ឋបានប្រាប់ថាក្នុងរដូវនេះជារដូវប្រមូលផលស្រូវជារៀងរាល់ឆ្នាំមានឈ្មួញទិញស្រូវពីតាមបណ្ដាខេត្តផ្សេងៗមកលក់នៅច្រករបៀងស្រុកកំពង់រោរទ៏ធ្វើអោយរថយន្តជាច្រើនគ្រឿងបើកបន្តកន្ទុយគ្នាដូចហែកឋិន បានបំផ្លាញផ្លូវលំអស់ជាច្រើនខ្សែពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ ។

ប្រភពបន្តថាអាជ្ញាធរមូលដ្ឋានហាក់បីដូចជាពុំមានចំណាត់ការចំពោះរថយន្តធុនយក្ខទាំងអស់នោះទេឃើញតែជនឆ្លឿតឪកាសចេញមកស្ទាក់យកលុយពីរថយន្តតែប៉ុណ្ណោះ។

តាមការបញ្ជាក់ពីអាជ្ញាធរស្រុកកំពង់រោរទ៏បានអោយដឹងថាចំពោះរថយន្តដឺកស្រូវនេះអាជ្ញាធរស្រុកមិនដែលព្រងើយកន្តើយទេប៉ុន្តែផ្លូវជាតិ៣១៥Dពីផ្សារប្រសូត្រទៅច្រកអន្តរជាតិព្រៃវល្វ័កំពុងតែស្ថាបនាមិនអាចអោយរថយន្តបើកឆ្លងកាត់បាននោះទេ ។

ដូចនេះក្រុមរថយន្តដឺកស្រូវទាំងនោះបង្ខំចិត្តត្រូវតែបើកវៀងតាមផ្លូវលំចាក់ខ្សាច់ភ្នំដែលជាការស្ថាបនានិងជុសជុលដោយមន្ទីរអភិវឌ្ឍន៏ជនបទខេត្ត ហើយអាជ្ញាធរស្រុកក៏បានរាយការណ៏ទៅថ្នាក់ខេត្ តដើម្បីជួយអន្តរាគមន៏អំពីបញ្ហារថយន្តដឺកស្រូវនេះដែរ។ រហូតមកដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥នេះអាជ្ញាធរខេត្តក៏បានប្រគល់អោយខាងមន្ទីរអភិវឌ្ឍន៏ជនបទខេត្ត ចុះទៅធ្វើការហាមឃាត់រថយន្តដឹកស្រូវធុនយក្ខដែលបើកឆ្លងកាត់លើផ្លូវលំក្នុងឃុំចំនួន៦នៃស្រុកកំពង់រោទន៏ដើម្បីកុំអោយមានការខូចផ្លូវបន្តទៀត ។

ទោះបីជាយ៉ាងណាក៏ដោយប្រជាពលរដ្ឋនិងអ្នកធ្វើដំណើរនៅតែទទួចសុំអោយអាជ្ញាធរខេត្តជួយអន្តរាគមន៏ចំពោះរថយន្តដឹកស្រូវដែលបើកបំផ្លាញផ្លូវខូចយ៉ាងដំណំនេះនិងសូមអោយមានវិធានការណ៏ជាបន្ទាន់ដើម្បីមានផ្លូវល្អក្នុងការធ្វើដំណើរ ។

ចំណេកឯឈ្មួញដឹកស្រូវនោះដែរក៏មានការត្អូញត្អែរពីការរកស៊ីដឹកស្រូវទៅលក់នៅប្រទេសវៀតណាមដែលរដូវនេះជារដូវប្រមូលផលស្រូវក៏មានក្រុមជនឆ្លៀតឪកាសដាក់បារាស់យកលុយតាមផ្លូវ ហើយនៅមានអាជ្ញាធរនិងមន្ត្រីជំនាញមកឃាត់រថយន្តមិនអោយដឹកតាមផ្លូវលំទៀតបណ្ដាលអោយខូចស្រូវដែលទិញពីប្រជាពលរដ្ឋអស់មួយចំនួនមានការខាតបង់ថវិការជាច្រើនថែមទៀត ។

ក្រុមឈ្មួញទាំងនោះក៏បានសំណូមពរដល់អាជ្ញាធរខេត្តស្វាយរៀងរកផ្លូវណាមួយសម្រាប់រថយន្តដឹកស្រូវទៅលក់នៅប្រទេសជិតខាងអោយបានប្រសើរផង ៕

VID-20151112-WA0008_1428 VID-20151112-WA0008_10032 VID-20151112-WA0007_3133 VID-20151112-WA0005_3000 VID-20151112-WA0003_9266

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print