មន្ត្រី​យោធា​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តាម​ដីកា​ខេត្តកណ្តាល​ពី​បទ​ក្លែង​លិខិត​និង​ប្រើប្រាស់​លិខិត​ក្លែង

ចែករំលែក៖

​ភ្នំពេញ៖​ កម្លាំង​នគរបាល​ស្រុក​ខ្សាច់​ កណ្ដាល​ ខេត្ដកណ្ដាល​ សហការ​ជាមួយ​នគរបាល​មូលដ្ឋាន​ ប៉ុស្ដិ៍​ស្រះ​ចក​ ខណ្ឌដូនពេញ​ចាប់ខ្លួន​មន្ត្រី​យោធា​ម្នាក់​ ដោយ​អនុវត្ត​តាម​ដីកា​របស់​តុលាការ​ខេត្តកណ្តាល​ ពាក់ព័ន្ធ​និង​ករណី​ក្លែង​លិខិត​និង​ ប្រើប្រាស់​លិខិត​ក្លែង​ ។

IMG_2342

​ករណី​ឃាត់ខ្លួន​មន្ត្រី​យោធា​ខាងលើ​នេះ​ បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​នៅ​ក្នុង​ភោជនីយដ្ឋាន​ភូមិ​កោះកុង​ ខាងលិច​សណ្ឋាន​គារ​ហូ​លី​ដេ​ សង្កាត់​ស្រះ​ចក​ខណ្ឌដូនពេញ​ ។​

​តាម​ប្រភព​ពី​លោក​អ៊ុ​ន​ យ៉ុ​ង​ អធិការរង​នគរបាល​ ទទួល​ផែន​ព្រហ្មទណ្ឌ​ ស្រុក​ខ្សាច់កណ្ដាល​ បាន​ឲ្យ​ដឹង​ថា​ មន្ដ្រី​យោធា​រូប​នេះ​ ត្រូវ​បាន​កម្លាំង​ របស់​លោក​ចាប់ខ្លួន​តាម​ដីកា​របស់​តុលា​ ការ​ ក្រោយ​ពី​ជន​រង​គ្រោះ​ ប្ដឹង​ទៅ​កាន់​តុលា​ ការ​ ហើយ​លោក​មិន​បានដឹង​ពី​រឿង​លំអិត​ នោះ​ឡើយ​ ដោយ​បច្ចុប្បន្ន​សមត្ថកិច្ច​ឃាត់ខ្លួន​យក​មក​សួរនាំ​ នៅ​អធិការដ្ឋាន​សិន​ ហេ​ី​យ​ទេ​ី​ប​បញ្ជូន​ទៅ​កាន់​តុលាការ​ នៅ​ថ្ងៃ​ទី​១២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​នេះ​ផង​ដែរ​ ។​

​បើ​យោង​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​របស់​ លោក​អ៊ី​ សុវណ្ណ​ ចៅក្រម​ស៊ើបសួរ​សាលា​ ដំបូង​ខេត្ដកណ្ដាល​ ចុះ​ថ្ងៃ​ទី​២៨​ ខែកញ្ញា​ ឆ្នាំ​ ២០១៥​ បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ឈ្មោះ​ ណុ​ប​ វុ​ទ្ធី​ អាយុ​៤៥​ឆ្នាំ​ មុខរបរ​យោធា​រស់នៅ​ ភូមិ​ព្រែក​ហ្លួង​ ឃុំ​ព្រែក​ហ្លួង​ ស្រុក​ខ្សាច់​ កណ្ដាល​ ខេត្ដកណ្ដាល​ ក្រោម​បទ​ចោទ​ ប្រកាន់​ក្លែង​លិខិត​និង​បទ​ប្រើប្រាស់​លិខិត​ក្លែង​ ប្រព្រឹត្ដ​នៅ​ភូមិ​ព្រែក​ហ្លួង​ កាលពី​អំឡុង​ឆ្នាំ​ ២០១១​ និង​២០១២​ មក​ម្លេះ​បើ​ទោះបី​តុលាការ​បាន​ចេញ​ដីការ​ឲ្យ​ជនសង្ស័យ​រូប​នោះ​ចូលខ្លួន​បំភ្លឺ​តែ​ជន​នេះ​មិន​ព្រម​ចូល​បំភ្លឺ​នោះ​ទេ​ បែរជា​ព្យាយាម​គេចវេស​រហូត​ទល់​តែ​សមត្ថកិច្ច​ស្វែងរក​ចាប់ខ្លួន​បាន​តែ​ម្តង​ ដេ​ី​ម្បី​ដាក់ទោស​តាម​ច្បាប់​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ជា​មន្ត្រី​យោធា​រូប​នេះ​ ត្រូវ​បាន​សមត្ថកិច្ច​ប​ញ្ចូ​ន​ទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខេត្តកណ្ដាល​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕​

IMG_2340IMG_2338IMG_2339IMG_2341

...

ដោយ៖ ស​ ដា​រ៉ា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print