ភ្នំពេញ៖ យុវជន២នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ចតុមុខនិងជនរងគ្រោះនាំគ្នាដេញតាមចាប់បានភ្លាមៗ ខណៈដែលពួកគេបានជិះម៉ូតូ១គ្រឿងធ្វើសកម្មភាពយកខ្សែក្រវ៉ាតមកវាយទៅលេីជនរងគ្រោះកំពុងជិះម៉ូតូជាមួយមិត្តភក្តិ២នាក់ទៀត បណ្ដាលឲ្យរបួសបែកក្បាលខាងឆ្វេង ហេីយព្យាយាមរត់គេចខ្លួនតែគេចមិនផុតជាប់ខ្នោះដៃសមត្ថកិច្ច ។
ករណីឃាត់ខ្លួនជនសង្ស័យខាងលេីនេះ បានកេីតធ្វេីឡេីងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចសួនព្រឹមលែនខាងត្បូង ផ្លូវសុរាម្រិត ភូមិ២ សង្កាត់ចតុមុខ ណ្ឌដូនពេញ ។
តាមប្រភពព័ត៍មានពីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនដៃដល់ពីរនាក់ខាងលេីនេះ ទី១ឈ្មោះ លឹម ថៃឡេង ភេទប្រុស អាយុ២១ឆ្នាំ ជានិស្សិត ស្នាក់នៅផ្ទះលេខ១៥១អឺ០ ផ្លូវលេខ១៣ សង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូនពេញ និងទី២ឈ្មោះ ហន ម៉េងហៀង អាយុ២១ឆ្នាំ ជានិស្សិត ស្នាក់ផ្ទះលេខ៨៥ ផ្លូវលំ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ អ្នកទាំង២ជិះម៉ូតូ១គ្រឿងម៉ាក់ហុងដា សេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AX-4590 ។ចំណែកឯជនរងគ្រោះឈ្មោះ សុខ ឯកមករា ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះលេខ១១អឺ០ ផ្លូវលេខ២៨២ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រងរបួសបែកក្បាលខាងឆ្វេង ។
ប្រភពដដែរបានបន្តទៀតថា នៅមុនពេលកេីតហេតុ ជនរងគ្រោះជិះម៉ូតូ១គ្រឿងមានគ្នា៣នាក់ ដោយចេញពីកោះពេជ្រ លុះជិះមកដល់ចំណុចកេីតហេតុខាងលេី ស្រាប់តែជនបង្កជិះម៉ូតូ១គ្រឿងគ្នា២នាក់ ប្រដាប់ដោយខ្សែក្រវ៉ាត់ដេញតាមវាយជនរងគ្រោះបណ្ដាលឲ្យបែកក្បាលខាងឆ្វេង ហេីយជនដៃដល់បានព្យាយាមបេីកម៉ូតូរត់គេចខ្លួន ក៏ជនរងគ្រោះបានបេីកដេញតាមនិងស្រែកឆោឡោថាចោរៗ គាប់ជួនកម្លាំងនគរបាលមូលដ្ឋាននៅក្បែរនោះអន្តរគមន៍ដេញចាប់ក្របួចជាប់តែម្តង ។
បច្ចុប្បន្នជនសង្ស័យត្រូវឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនិតិវិធី ៕
...
ដោយ៖ ស ដារ៉ា