ភ្នំពេញ៖ សិស្សសាលាចិន២ក្រុមមានគ្នាខាង៤ទៅ៦នាក់ បានណាតជួបវ៉ៃតប់គ្នាបង្កភាពអនាធិបតេយ្យនៅតាមផ្លូវសារណះ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១និង០៥នាទីថ្ងៃទី១២ ខែវិចិ្ឆកា ឆ្នាំ២០១៥ នៅចំណុច ផ្លូវលេខ២៣២ កែងផ្លូវលេខ១៥៣ ក្បែរសាលាចិន ឈុង ជីង ក្នុងសង្កាត់វាល់វង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
តាមប្រភពពត៍មានពីសមត្ថកិច្ចដែលបានឃាត់ខ្លួនក្រុមក្មេងសិស្សសាលាចិនខាងលើនេះបានឲ្យដឹងថា ទី១ឈ្មោះ គង់ គីមហេង អាយុ១៩ឆ្នាំ ជាសិស្សសាលាចិន ទី២ឈ្មោះ ម៉េង ឡាយ អាយុ១៦ឆ្នាំ ជាសិស្សសាលាចិន ទី៣ឈ្មោះ សុខ សីុន អាយុ២០ឆ្នាំ ទី៤ឈ្មោះ ឈុន ដេវីត អាយុ១៥ឆ្នាំ ។
តាមប្រភពពត៍មនពីកន្លែងហេតុកើតបានឲ្យដឹងថា មុនពេលកើតហេតុមានសិស្សសាលាចិន២ក្រុមបានណាតជួបហើយបានបើកឆាកប្រយុទ្ធដូចនៅក្នុងរឿងភាគចិនហុងកុងដេញវាយគ្នា ខ្លះមានខ្សែក្រវ៉ាត់នៅក្នុងដៃរៀងៗខ្លួនគបានដេញវាយយ៉ាងអនាធិបតេយ្យនៅតាមដងផ្លូវ។ ភ្លាមៗនោះក៍មានកម្លាំងសមត្ថកិច្ចដែលកំពុងដើរល្បាតតាមផ្លូវក៏ប្រទះឃើញហេតុខាងលើនេះក៏សមត្ថកិច្ចបានចុះធ្វើការអន្តរាគមន៍បង្ក្រាបបានកេ្មងទំនើងទាំង៤នាក់នេះភ្លាមៗ រួមនឹងម៉ូតូ២គ្រឿងទៀត។
ក្រោយពេលសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួន ក្រុមកេ្មងទំនើងទាំង៤នាក់ខាងលើនេះនិងនាំយកមកកាន់ប៉ុស្តិ៍វាលវង់ដើម្បីសាកសួរ បានហៅអាណាព្យាបាលមកធ្វើការចុះកិច្ចសន្យាកុំអោយមានលើកក្រោយទៀត ៕
ដោយ៖ ស រស្មី