ខេត្ដបាត់ដំបង៖ នគរបាលព្រហ្មទណ្ឌ កម្រិតធ្ងន់ខេត្ដបាត់ដំបងបានប្រាប់ឱ្យដឹងថាជនសង្ស័យដែលចាប់ស្រីស្អាតម្នាក់ ទម្លាក់ចូលទៅក្នុងស្ទឹងសង្កែនោះត្រូវ បានចាប់ខ្លួនហើយនៅវេលាម៉ោង៦ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅភូមិ វត្ដតាមឹម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្ដបាត់ដំបង។
ជនសង្ស័យដែលបានចាប់ខ្លួននេះ ឈ្មោះ ចាន់ កុសល ភេទប្រុស អាយុ២៣ ឆ្នាំ រស់នៅភូមិ-ឃុំកន្លែងចាប់ខ្លួនខាង លើ។
បើតាមជនសង្ស័យ ឈ្មោះ ចាន់ កុសល បានសារភាពថា នៅមុនពេល កើតហេតុរូបគេស្រវឹងស្រឿងៗបានទៅបង់សំណាញ់នៅដងស្ទឹងសង្កែ។ ពេល នោះខ្លួនបានលបឡើងទៅចាប់នារីវ័យ ក្មេងម្នាក់ទាញមកមាត់ស្ទឹងសង្កែប៉ុន ប៉ងរំលោភ។ ក៏ប៉ុន្ដែពេលដែលរូបគេ ចាប់នាងបោចសក់និងខ្ទប់មាត់អូរមិន ទាន់ដល់មាត់ស្ទឹងសង្កែនិងមិនទាន់បាន រំលោភផងនាងក៏យកកន្ដ្រៃចាក់មកលើ រូបគេមួយកន្ដ្រៃធ្វើឱ្យរូបគេមានកំហឹងក៏វាយនាងរួចទម្លាក់ចោលកណ្ដាលស្ទឹង តែម្ដងទៅ រួចក៏ហែលឆ្លងទៅត្រើយ ម្ខាង។ លុះក្រោយមកទើបហែលត្រឡប់ មកវិញនិងគេចខ្លួនចូលទៅក្នុងចម្ការ នៅក្រោយភូមិ។ ចំពោះនារីរងគ្រោះ ស្លាប់ឬរស់យ៉ាងណានោះរូបគេពុំដឹង ឡើយ។
លោក ស៊ុន សុវណ្ណ អធិការនគរ បាលស្រុកសង្កែបានឱ្យដឹងថា សមត្ថកិច្ច បានចាប់ខ្លួនជនសង្ស័យពេលដែលជន សង្ស័យលបចូលផ្ទះដេកជាមួយប្រពន្ធ។
តាមក្រុមគ្រួសារនារីរងគ្រោះបាន និយាយថា នារីរងគ្រោះនាងមិនចេះ ហែលទឹកទេ។
ជុំវិញការបំបែកសំណុំរឿងជនល្មោភ កាមប៉ុនប៉ងរំលោភមិនបានសម្រេចនិង មិនទាន់រកឃើញនារីរងគ្រោះនៅឡើយ នេះ លោក ជេត វណ្ណនី ស្នងការរងខេត្ដ បាត់ដំបងទទួលបន្ទុកការងារយុត្ដិធម៌ បានឱ្យដឹងនៅព្រឹកថ្ងៃទី១២ វិច្ឆិកា ថា សាកសពនារីរងគ្រោះបានរកឃើញនៅ វេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ស្ថិតនៅភូមិព្រែតាតន់ សង្កាត់ ព្រែព្រះស្ដេច ក្រុង-ខេត្ដបាត់ដំបង។
គួររំលឹកថា កាលពីវេលាម៉ោង៩និង ៤៥នាទីយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០១៥ នារីវ័យក្មេងស្រស់ស្អាតម្នាក់ ត្រូវជនមិនស្គាលមុខចាប់នាងអូស ទម្លាក់ពីចំណុចផ្ទះបណ្ដុះសណ្ដែក ស្ថិត នៅក្នុងភូមិវត្ដតាមឹម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្ដបាត់ដំបង ក្នុងភាពអាថ៌ កំបាំង និងធ្វើឱ្យសមត្ថកិច្ចមានការស្មុគ ស្មាញយ៉ាងខ្លាំង។ នៅក្រោយកើតហេតុ នោះលោក ជេត វណ្ណនី បានមាន ប្រសាសន៍ថា ករណីបាត់ខ្លួននារីខាងលើ នេះជារឿងស្មុគស្មាញបំផុតដែលតម្រូវ ឱ្យសមត្ថកិច្ចធ្វើការស៊ើបអង្កេតដោយម៉ត់ចត់ ។ លោកស្នងការរងមិនបាន សន្និដ្ឋានករណីបាត់ខ្លួននារីខាងលើនេះ ជាក់លាក់ទេ តែអាចជារឿងមនុស្ស ឃាតដោយចេតនាការប៉ុនប៉ងចាប់ រំលោភនិងជាការត្រូវរ៉ូវគ្នាក៏ថាបាន។ នេះបើតាមការបំភ្លឺខ្លះៗពីប្រភពមួយ ចំនួននិងការស្រាវជ្រាវជាបឋមនៅកន្លែងកើតហេតុ។
ម្ដាយនារីរងគ្រោះឈ្មោះ ជីវ ម៉ៅ អាយុ៥១ឆ្នាំ បានឱ្យដឹងថា កូនស្រីរបស់ គាត់ដែលបាត់ខ្លួនខាងលើនេះឈ្មោះ ឆាំ ស្រីរ័ត្ន ហៅតៃម៉ូ មុខរបរបណ្ដុះសណ្ដែក និងជាសិស្សរៀនថ្នាក់ទី១២ នៅវិទ្យាល័យ នេតយ៉ង់ រស់នៅភូមិ-ឃុំកើតហេតុ។ នៅមុនពេលកើតហេតុកូនស្រីរបស់ គាត់នៅអង្គុយច្រកសណ្ដែកបាយជាមួយគាត់ដើម្បីបណ្ដុះសណ្ដែកដែលការច្រក នេះធ្វើនៅខាងមុខផ្ទះឆ្លងផ្លូវជាប់នឹង មាត់ស្ទឹងសង្កែ ។ លុះពេលច្រករួច ហើយគាត់ក៏បានចេញពីទីនោះមុន ដោយបានដើរឆ្លងថ្នល់សំដៅទៅផ្ទះនៅម្ខាងថ្នល់ទុកឱ្យកូនស្រីនៅបិទភ្លើងចាំទៅផ្ទះតាមក្រោយ។ ពេលកូនស្រីបិទភ្លើងក៏ ស្រាប់តែឮសំឡេងកូនស្រីស្រែកឱ្យជួយយ៉ាងខ្លាំងខណៈនោះគាត់បានរត់មក វិញឃើញកូនស្រីត្រូវស្រមោលជនមិន ស្គាល់មុខម្នាក់បានចាប់ទាញអូសទម្លាក់ចូលទៅក្នុងទឹកស្ទឹងសង្កែបាត់ទៅហើយ។ គ្រានោះគាត់បានស្រែកឱ្យអ្នកស្រុកជួយដែរប៉ុន្ដែគ្មានអ្នកណាហ៊ានចុះមកជួយ នោះទេព្រោះយប់ងងឹត។ ក្រោយកើត ហេតុគាត់បានប្ដឹងទៅសមត្ថកិច្ចទើប សមត្ថកិច្ចនគរបាលនិងកម្លាំងកងរាជ អាវុធហត្ថចុះមកស្រាវជ្រាវដើម្បីតាមរករហូតចាប់ខ្លួនបាននៅព្រឹកថ្ងៃទី១២។
នៅកន្លែងបាត់ខ្លួនយុវតីខាងលើនេះ សមត្ថកិច្ចបានរកឃើញសំណាញ់បង់ត្រីមួយ ខោខ្លីពណ៌ក្រហមលាយផ្កាមួយ និង ស្បែកជើងផ្ទាត់ពណ៌ក្រហមមួយគូ នៅ ជាប់ភក់ក្បែរមាត់ស្ទឹងសង្កែ។
លោក ជេត វណ្ណនី បានឱ្យដឹងថា ដោយសារវត្ថុតាងបន្សល់ទុកនៅកន្លែង កើតហេតុនេះហើយទើបសមត្ថកិច្ចមាន ពន្លឺក្នុងការស្រាវជ្រាវឈានទៅចាប់ខ្លួន ជនល្មោភកាមខាងលើនេះតែម្ដង។
តាមអ្នកភូមិរស់នៅជិតនឹងផ្ទះជន សង្ស័យបានឱ្យដឹងថា ជនសង្ស័យជា មនុស្សមានប្រពន្ធហើយបច្ចុប្បន្នប្រពន្ធ ជនសង្ស័យមានផ្ទៃពោះ៥ខែផង ៕
ដោយ៖ វិច្ឆិកា