ខេត្ដព្រះសីហនុ៖ ម្ចាស់ផ្ទះជួល ចាប់ជនសង្ស័យម្នាក់ដែលបានចូលលួច សម្ភារនិងលុយតាមបន្ទប់របស់កម្មករ កម្មការិនីប្រគល់ឱ្យនគរបាលព្រហ្មទណ្ឌ កម្រិតស្រាលនៃស្នងការដ្ឋាននគរបាល ខេត្ដព្រះសីហនុ។
ករណីចាប់ខ្លួនជន សង្ស័យខាងលើនេះបានធ្វើឡើងកាលពី វេលាម៉ោង១រសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចក្រុម១៤ ភូមិ- សង្កាត់លេខ១ ក្រុង-ខេត្ដព្រះសីហនុ។
ម្ចាស់បន្ទប់ផ្ទះជួលឈ្មោះ ឃាង សុជាតិ ភេទប្រុស អាយុប្រមាណ៤០ឆ្នាំ បានឱ្យដឹងថា ការចាប់ខ្លួនជនសង្ស័យ ខាងលើនេះខណៈដែលក្រុមកម្មករកម្ម ការិនីជួលបន្ទប់ស្នាក់នៅចេញទៅធ្វើ ការងារ។ ជាមួយការចាប់ខ្លួនជនសង្ស័យ ខាងលើនេះបានរកឃើញទូរស័ព្ទដៃម៉ាក មិត្ដហ្វូន១គ្រឿង និងប្រាក់៣.៨០០រៀល ព្រមទាំងសោបន្ទប់ចំនួន១១ សម្រាប់ ចាក់សោចូលប្រមូលយកលុយនិងទូរ ស័ព្ទខាងលើនេះ។
លោក ម៉ែន វន្នី នាយការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាលបានឱ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួនឈ្មោះ ស ណាក់ ភេទប្រុស អាយុ២២ឆ្នាំ មុន របរនិងការស្នាក់នៅមិនពិតប្រាកដ។ ជនសង្ស័យខាងលើនេះត្រូវបានសមត្ថ កិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីឃុំខ្លួននិងស្រាវជ្រាវបន្ដឈានទៅ ចាត់ការតាមផ្លូវច្បាប់។
បើតាមប្រភពនៅកន្លែងកើតហេតុ បានឱ្យដឹងថា កូនសោទាំង១១ដែលរក ឃើញនៅនឹងជនសង្ស័យនោះគឺជន សង្ស័យបានលួចយកពីអ្នកយាមនៅផ្ទះ ជួលខាងលើនេះ។ ក៏ប៉ុន្ដែគេពុំដឹងថា ជន សង្ស័យលួចយកបានរបៀបណាពីសន្ដិ សុខនោះទេ។ ខណៈសង្ស័យថា ជនសង្ស័យ និងសន្ដិសុខយាមផ្ទះជួលខាងលើនេះ មានពាក់ព័ន្ធអ្វីម្យ៉ាងជាមួយនឹងជន សង្ស័យ ៕
ដោយ៖ ឆ្លាមសមុទ្រ