រថយន្ត​ប៉ា​ហ្សឺ​រូ​ បុក​អ្នក​បើក​រ៉ឺ​ម៉ក​ម៉ូតូ​ ស្លាប់​ម្នាក់​នៅ​កៀនស្វាយ​

ចែករំលែក៖

​ខេត្តកណ្តាល​៖ បុរស​ម្នាក់​បាន​ស្លាប់​ នៅ​កន្លែង​កើតហេតុ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ​ដ៍​រន្ធត់​បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាក​ ប៉ា​ហ្សឺ​រ៉ូ​ បើក​ប្រជែង​ក្នុង​ស្ថានភាព​ផ្លូវ​មាន​ឧបសគ្គ​បាន​ជ្រុល​ចង្កូត​បុក​អ្នក​បើក​រ៉ឺ​ម៉ក​ម៉ូតូ​ចំ​ពីមុខ​ពេញទំហឹង​ កាលពី​វេលា​ម៉ោង​១០,៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១២​ ខែវិច្ឆិការ​ ឆ្នាំ​២០១៥​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​ ចន្លោះ​គីឡូម៉ែត្រ​លេខ​២៨-២៩​ ស្ថិត​ក្នុងភូមិ​ខ្សុំ​ ឃុំ​បន្ទាយដែក​ ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល​ ។​

sew

​រថយន្ត​បង្ក​ម៉ាក​ ប៉ា​ហ្សឺ​រ៉ូ​ ព​ណ៍​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​2F-1602​ ក្រោយ​កើតហេតុ​អ្នក​បើក​ បរ​រត់គេច​ខ្លួន​បាត់​ ។​

​ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ​ សេង​ សន​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ មុខរបរ​រត់​រ៉ឺ​ម៉ក​ម៉ូតូ​ មាន​ទីលំនៅ​ភូមិ​ថ្មី​ ឃុំ​ចំបក់​ ស្រុក​ស្វាយ​ជ្រុំ​ ខេត្តស្វាយរៀង​ ស្លាប់​នៅ​កន្លែង​កើតហេតុ​ ។​

​លោក​ព្រំ​ សំណាង​ អធិការរង​នគរបាល​ស្រុក​កៀនស្វាយ​ទទួល​ការងារ​សណ្តាប់ធ្នាប់​ចរាចរ​បានអោយ​ដឹង​ថា​ មុន​ពេល​គ្រោះថ្នាក់​សាក្សី​ បាន​ ឃើញ​រថយន្ត​បង្ក​បើកបរ​ក្នុង​ទិស​ដៅ​ពី​អ្នក​លឿង​ទៅ​ភ្នំពេញ​មក​ដល់​ចំនុច​កើតហេតុ​អ្នកបើកបរ​រថយន្ត​បាន​បើក​ប្រជែង​រថយន្ត​១​គ្រឿង​ទៀត​នៅ​ពីមុខ​ទិស​ដៅ​ស្របគ្នា​ ។​ ពេល​កំពុង​ប្រជែង​ស្រាប់​រេ​ចង្កូត​ទៅ​បុក​អ្នក​បើក​រ៉ឺ​ម៉ក​ម៉ូតូ​ដែល​បើកបរ​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា​ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​ខ្ទាត​ចេញពី​ផ្លូវជាតិ​ ដោយឡែក​អ្នក​បើក​រ៉ឺ​ម៉ក​ ធ្លាក់​បោក​ក្បាល​ស្លាប់​ក្បែ​រ៉ឺ​ម៉ក​របស់​ខ្លួន​យ៉ាង​អ​ណោ​ច​អធម្ម​ ។​

​លោក​អធិការរង​បន្ត​ថា​ ក្រោយ​បង្ក​ ហេតុ​អ្នកបើកបរ​រថយន្ត​គេចខ្លួន​បាត់​ ។​ ករណី​នេះ​បង្ក​ឡើង​ដោយ​រថយន្ត​ប៉ា​ហ្សឺ​រ៉ូ​ បើក​ប្រជែង​ក្នុង​ស្ថានភាព​ផ្លូវ​មាន​ឧបសគ្គ​ បើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​មិន​ គោរព​សិទ្ធ​ជា​អាទិភាព​ គឺជា​ដើមចម​នៃ​ការ​បង្ក​បទល្មើស​ចរាចរ​ ។​

​បច្ចុប្បន្ន​មធ្យោបាយ​ទាំង​២​គ្រឿង​ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ដើម្បី​ចាត់ការ​តាម​ច្បាប់​ ចំពោះ​សព​ជន​រង​គ្រោះ​ប្រគល់​អោយ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វ​បុណ្យ​នៅ​ស្រុក​កំណើត​ខេត្តស្វាយរៀង​ ៕

sew (2)sew (1)sew (6)sew (4)

...

ដោយ៖ សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print