ខេត្ដព្រះសីហនុ៖ បុរសម្នាក់ត្រូវ ម្ចាស់ម៉ូតូតាមចាប់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចនគរបាលខេត្ដព្រះសីហនុបន្ទាប់ពី បុរសរូបនេះបានយកម៉ូតូអ្នករួមផឹកស៊ី ជាមួយមកលក់ឱ្យគេនៅចំណុចកោះ ព្រាបម្ដុំទំនប់រលកចាស់។
ការចាប់ខ្លួន ជនសង្ស័យខាងលើនេះបានធ្វើឡើងនៅ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលា ម៉ោង១១ព្រឹក នៅចំណុចភូមិ១ ឃុំ ទំនប់រលក ស្រុកស្ទឹងហាវ ខេត្ដព្រះសី ហនុ។ ជនសង្ស័យដែលត្រូវចាប់ខ្លួន ឈ្មោះ ខែម ឃាន ភេទប្រុស អាយុ២២ ឆ្នាំ មុខរបរជាងសំណង់ មានស្រុក កំណើតនៅស្រុកព្រៃនប់ ខេត្ដព្រះសីហនុ បច្ចុប្បន្នស្នាក់នៅបណ្ដោះអាសន្នក្នុង ក្រុមទី១៧ ភូមិ១ ឃុំទំនប់រលក ស្រុក ស្ទឹងហាវ ខេត្ដព្រះសីហនុ។
បើតាមម្ចាស់ម៉ូតូឈ្មោះ ផេង ចន្ថា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាង សំណង់ បានឱ្យដឹងថា កាលពីថ្ងៃទី៧ ខែ វិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង១០និង ១៥នាទី គាត់បានអង្គុយផឹកស្រានៅផ្ទះ របស់ខ្លួនមានគ្នា៣នាក់ក្នុងនោះមានទាំងជនសង្ស័យឈ្មោះ ខែម ឃាន ផងដែរ។ លុះពេលផឹកបានមួយសន្ទុះអស់ស្រា គាត់ក៏បានឱ្យជនសង្ស័យយកម៉ូតូជិះទៅ ទិញស្រា តែរយៈពេល១ម៉ោងមិនឃើញ ជនសង្ស័យត្រឡប់មកវិញទេ។ ពេល នោះរូបគាត់និងអ្នករួមផឹកស៊ីម្នាក់ទៀត ឈ្មោះ ផីន បាននាំគ្នាទៅរកជនសង្ស័យ នៅផ្ទះតែបងបង្កើតរបស់ជនសង្ស័យ ប្រាប់ថាជនសង្ស័យជិះម៉ូតូទៅកំពង់សោមបាត់ហើយ។ ពេលបានឮបងជនសង្ស័យ ប្រាប់ដូច្នេះគាត់ក៏បានស្វែងរកជន សង្ស័យរហូតដល់វេលាម៉ោង១១ព្រឹកថ្ងៃទី១១ ខែវិច្ឆិកា គាត់បានប្រទះឃើញជន សង្ស័យឈ្មោះ ខែម ឃាន នៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ក៏ចាប់ ប្រគល់ឱ្យនគរបាលប៉ុស្ដិ៍តែម្ដង។
ម្ចាស់ម៉ូតូបានបញ្ជាក់ថា ម៉ូតូដែល ជនសង្ស័យជិះទៅទិញស្រានោះផលិតនៅ*ឆ្នាំ១៩៩៧ ពណ៌ខ្មៅ តែពុំមានស្លាកលេខ ទេ ជាម៉ូតូចាស់ហួសដឺឡេ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ ឈ្មោះ ខែម ឃាន បានសារភាពថា រូប គេពិតជាបានយកម៉ូតូខាងលើនេះមែន ពេលដែលម្ចាស់ម៉ូតូប្រើឱ្យមកទិញស្រា តែរូបគេបានជិះមកកំពង់សោមបំណង ទៅលេងផ្ទះអ៊ំ។ ពេលត្រឡប់ពីផ្ទះអ៊ំមក ផ្ទះវិញដល់ផ្លូវចូលកោះព្រាបចំណុច ទំនប់រលកចាស់ស្រាប់តែម៉ូតូខូចហើយរូបគេបានយកម៉ូតូទៅលក់ឱ្យជាងធ្វើម៉ូតូ ក្នុងតម្លៃ៩ម៉ឺនរៀល។
យោងតាមចម្លើយជនសង្ស័យនិង ផ្អែកតាមបណ្ដឹងម្ចាស់ម៉ូតូសមត្ថកិច្ច បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅសាលាដំបូងខេត្ដដើម្បីចាត់ការតាម ច្បាប់ ៕
ដោយ៖ ឆ្លាមសមុទ្រ