ករណីមន្ត្រីនគរបាលពាក់ស័ក្តិ២ ទះកំផ្លៀងស្ត្រីម្នាក់ជិះម៉ូតូខុសច្បាប់ចរាចរណ៍ នៅក្បែរផ្សារអូរឡាំពិក ត្រូវផ្អាកការងារបណ្តោះអាសន្ន

ចែករំលែក៖

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជ​ធានីភ្នំពេញ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះ បានចេញលិខិតបង្គាប់ការ​មួយ ​ស្តីពីការ​ផ្អាក​ការ​ងារបណ្តោះអាសន្ន មន្ត្រីនគរបាលជាតិ គឺលោកអនុសេនីយ៍ទោ កៅ សំអុន បម្រើ​ការ​នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃទី១ ។

ក្នុងលិខិតបានបញ្ជាក់ថា ៖ ដោយមូលហេតុមន្ត្រីនគរបាលរួបនេះបានបញ្ចេញអាកប្បករិយា ឬ ពាក្យសម្តីគ្មានសីលធម៌ អមនុស្ស​ធម៌ ខ្វះសុជីវធម៌ ដែលជាហេតុធ្វើឲ្យបាត់បង់សេចក្តីថ្លៃថ្នូរនគរបាលជាតិ ។

ខ្លឹមសារនៅក្នុងលិខិតបានបញ្ជាក់បន្ថែមថា ចំពោះសាមីខ្លួនត្រូវមកបង្ហាញមុខនៅការិយាល័យបុគ្គលិក រៀងរាល់ម៉ោងធ្វើការ ដើម្បីកែប្រែកំហុសឆ្គង និង រង់ចាំការសម្រេចជាថ្មី ។

គួររឭកថា ករណីចរាចរណ៍បង្កជាហិង្សានេះ កើតឡើងកាលពីវេលាម៉ោងប្រមាណជា១១ ព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវលេខ២៩៨ កែងផ្សារអូរឡាំពិក ក្នុង​សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

មន្ត្រីនគរបាលដែលប្រើហិង្សាលើស្ត្រីជាគ្រូពេទ្យមានឈ្មោះ កៅ សំអុល អាយុ៤៨ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្តិ៍ទួលស្វាយព្រៃ១ បានទះកំផ្លៀងទៅលើស្ត្រីរងគ្រោះឈ្មោះ ឌី លីណា អាយុ៣៧ឆ្នាំ ស្នាក់នៅខណ្ឌ៧មករា ខណៈដែលកំពុងចាប់ឃាត់ម៉ូតូមិនគោរពច្បាប់​ចរាចរណ៍ ៕ ស សម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print