ចៅប្រុសចិត្តឆៅ ខឹងតាស្តីបន្ទោសតិចតួច វាយមួយដងពូថៅបែកក្បាលហើយគេចខ្លួនបាត់

ចែករំលែក៖

ខេត្តក្រចេះ: លោកចៅប្រុស បានសងគុណជីតាឯងយ៉ាងចាស់ដៃដោយវាយនឹងដងពូថៅបែកក្បាក ត្រូវបាន ក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដោយគ្រាន់តែជីតាប្រាប់ធ្វើស្នួរហាលខោអាវនៅមុខផ្ទះឲ្យបានត្រឹមត្រូវ។ចំណែកលោកចៅ ចិត្ត ឆៅក៏ដាក់មេប្រូចបាត់ដែរ មិនឲ្យសមត្ថកិច្ចចាប់ខ្លួនបានទេ ។

ហេតុការណ៍ចៅប្រុសវាយជីតានឹងដងពូថៅបណ្តាលឲ្យបែកក្បាលនេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃ ចន្ទ ៧កើត ខែ ជេស្ឋ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ នៅភូមិ ក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះ ខេត្ត ក្រចេះ។

នគរបាលក្រុងក្រចេះបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឈីម ណារ៉ុង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ ទីលំនៅភូមិក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះ ខេត្តក្រចេះ ត្រូវជាចៅនឹងជនរងគ្រោះ បាន យកពូថៅវាយខាងខ្នង ចំក្បាលជីតាបណ្តាលឲ្យដួលសន្លប់។ រីឯជីតាជាជនរងគ្រោះ ឈ្មោះ ធូ ឈីម ភេទប្រុស អាយុ៦៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជរា ទីលំនៅភូមិ ក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះ ខេត្ត ក្រចេះ រួចជនសង្ស័យរត់គេចខ្លួនបាត់។

ប្រភពដដែលបានឲ្យដឹងទៀតថា មូលហេតុកើតមានរឿងនេះដោយសារ ជីតាស្តីបន្ទោសឲ្យតិចតួចរឿងធ្វើស្នួរហាលខោអាវ ចៅទប់ចិត្តមិនបានយកដងពូថៅវាយក្បាលតាបែក ហូរឈាម រួចបោះពូថៅចោលគេចខ្លួនបាត់ទៅ ។បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវនិងស្វែងរកជនសង្ស័យដើម្បីចាប់ខ្លួនមកចាត់ការតាមច្បាប់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print