ឃាត់ខ្លួនអ្នកល្បែងម្នាក់រួមវត្ថុតាងនិងសម្ភារឯបក្ខពួកផ្សេងៗរត់បាតជើងសព្រាត

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ដោយមានការសម្របសម្រួលពីលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍ សាត់ លោក វរសេនីយ៍ត្រី ម៉ោល សុទ្ធ អធិការរងនៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានដឹកនាំកម្លាំង និងបញ្ជាផ្ទាល់ចុះបង្រ្កាបករណីលេងល្បែងសុីសង(អាប៉ោង) ក្នុងនោះកម្លាំងបានធ្វើការឃាត់ខ្លួនបានម្នាក់ រួមទាំងដកហូតនូវវត្ថុតាង និងសម្ភារផងដែរ។

ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង៣ និង០០នាទី រសៀល ថ្ងៃអង្គារ៍ ៨កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្រ ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ នៅម្ដុំទ្រាមពលត្រង់ចំណុចផ្ទះឈ្មោះ សៅ សាមី ភេទស្រី អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

យោងតាមរបាយការណ៍នគរបាលស្រុកក្រគរបានឲ្យដឹងថា ក្និងកិច្ចប្រតិបត្តិការខាងលើកម្លាំងបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សុខ ម៉ៅ ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ចំណែកបក្សពួកក្រុមលេងល្បែង(អាប៉ោង)ផ្សេងទៀតរត់គេចបាត់ស្រម៉ោល ក្នុងនោះកម្លាំងក៍បានធ្វើការដកហូតនូវវត្ថុតាងរួមមាន មេអាប៉ោងចំនួន ០៣គ្រាប់ គំរប និងចានអាប៉ោង ១កំប្លេ និងកំរ៉ាលចំនួន ០១ លុយចំនួន ១២,០០០០រៀល និងម៉ូតូចំនួន ០៧គ្រឿង។

ក្នុងរបាយការណ៍ដដែលបន្តទៀតថា ចំពោះជនសង្ស័យម្នាក់រួមទាំងវត្ថុតាង និងសម្ភារម៉ូតូចំនួន ០៧គ្រឿងបាននាំយកមកបន្តនីតិវិធី នៅអធិការដ្ឋនគរបាលស្រុកក្រគរ ដើម្បីធ្វើការអប់រំ និងបានធ្វើកិច្ចសន្យាបញ្ឃប់ការប្រព្រិត្តលេងល្បែងសុីសង(អាប៉ោង) រួមទាំងធ្វើកំណត់ហេតុប្រគល់ទៅម្ចាស់ខ្លួនវិញត្រឹមត្រូវ ដោយឡែក៖ បានធ្វើកំណត់ហេតុដកហូតរួមមាន មេអាប៉ោងចំនួន ០៣គ្រាប់ គំរប និងចានអាប៉ោងមួយកំប្លេ កំរ៉ាល ០១ និងលុយចំនួន ១២,០០០០ (ដប់ពីមឺនរៀលគត់)៕ ដោយ បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print