ខេត្តកំពង់ចាម៖ បេក្ខជនតំណាងរាស្រ្តវ័យក្មេងពីគណបក្សប្រជាជនកម្ពុជា ប្រចាំមណ្ឌលខេត្តកំពង់ចាម លោក ស្លេះ ពុនយ៉ាមីន ជាប្រធានសម្ព័ន្ធយុវជនមុស្លិមកម្ពុជា សាខាខេត្តកំពង់ចាម បានអញ្ជើញ ជួបសំណេះសំណាល និងសាកសួរសុខទុក្ខ ដល់គណៈអ៊ីមាំ (គណៈកម្មការព្រះវិហារឥស្លាម) នៃភូមិចំនួន៣២ ក្នុុង ខេត្តកំពង់ចាម ព្រមទាំងផ្តល់ថវិកា ៣០ម៉ឺនរៀល ជូនព្រះវិហារនីមួយៗ ទាំង៣២ វិហារសរុបថវិកាអស់ចំនួន ៩,៦០០, ០០០រៀល ។ ដោយ មានគណៈអ៊ីមាំចូលរួមជាង១០០នាក់ កាលពីរសៀលថ្ងៃអង្គារ៏ ៨កើត ខែជេស្ន ឆ្នាំចសំរិទ្ធិសក័ ព.ស២៥៦២ត្រូវនិងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ ។
ក្នុងជំនួបសំណេះសំណាល នេះបេក្ខជនតំណាងរាស្រ្តវ័យក្មេងខ្មែរឥស្លាមខាងលើ ក៏បានអំពាវនាវទៅកាន់តំណាង គណៈអ៊ីមាំ ដែលអញ្ជើញមកទទួលថវិកាសម្រាប់ ចាត់ចែង ពិធីទទួលទានបួសរ៉ាម៉ាឌនថា ៖ ការបោះឆ្នោតតំណាងរាស្រ្តនីតិកាលទី៦ នាថ្ងៃទី២៩ កក្កដា ខាងមុខនេះ គឺជាកាតព្វកិច្ចចាំបាច់របស់ពលរដ្ឋគ្រប់គ្រប់រូប គ្រប់ស្រទាប់វណ្ណៈ ឋានៈ និង ជាតិសាសន៍ ដែលមានសញ្ជាតិកម្ពុជា ហេតុនេះ សូម បងប្អូន
បុព្វជិក គណៈអ៊ីម៉ាំ (គណៈគ្រប់គ្រងព្រះវិហារ) ព្រះវិហារ និងប្រជាពលរដ្ឋនៅចំណុះវិហារតាមមូលដ្ឋាន សូមផ្តោតការយកចិត្តទុកដាក់ត្រៀមខ្លួន ទៅបោះឆ្នោតអោយបានគ្រប់ៗគ្នាកុំបីខាន ព្រោះនេះជាសិទ្ធិ សម្រេចជ្រើសរើសមេដឹកនាំ ប្រទេសដ៏ល្អរបស់យើង ។ សន្លឹកឆ្នោតមួយសន្លឹករបស់បងប្អូន គឺជាការសម្រេចជោគវាសនារបស់បងប្អូន ហើយកាលដែលបងប្អូនបានរួមរស់នៅក្រោមម្លប់សន្តិភាព សុខដុមបនីយកម្មដល់សព្វថ្ងៃ ក៏ព្រោះតែបងប្អូនបានសម្រេចចិត្តជ្រើសរើសមេដឹកនាំដ៏ត្រឹមត្រូវ មានសមត្ថភាពផ្តល់ភាពកក់ក្តៅ និង សន្តិភាពជូនបងប្អូន ដល់សព្វថ្ងៃ ។
លោកបន្តថា៖ សូមអោយការសម្រេចចិត្តដ៏ត្រឹមត្រូវនេះបន្តនៅជាមួយបងប្អូន ជារៀងរហូតហើយកុំចាញ់បោកការឃោសនាបោកប្រាស់របស់បណ្តាបក្សប្រឆាំងណា ដែលសូមប្បីបទពិសោធន៍ ក្នុងឆាកជីវិត ការលះបង់ដើម្បីជាតិ មាតុភូមិ ក៏ពុំមាន ដែរនោះ ។ ដូច្នេះល្មមបងប្អូនឆ្អែត ហើយ រាល់ទង្វើ ដែលធ្វើមកលើបងប្អូននោះ ៕
ដោយ ៖ សំរិទ្ធ