ជនសង្ស័យ៣នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ពាក់ព័ន្ធករណី​លួច និង​ទទួលផល​ចោរកម្ម​

ចែករំលែក៖

ខេត្តសៀមរាប ៖  ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខេត្តសៀមរាបបានឃាត់ខ្លួនជនសង្ស័យ​ចំនួន៣​នាក់ ពីបទលួច និងទទួលផលចោរកម្មក កាលពីរសៀល ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៨​ ។

គួររំលឹកថា កាលពី​ថ្ងៃទី​១៩ ឧសភា កន្លងទៅ មាន​កណី​លួច​កាច់​សោរ​ម៉ូតូ ជា​របស់​ជនរងគ្រោះ​ឈ្មោះ ណុប ស្រី​តូច ភេទ​ស្រី អាយុ​២៦​ឆ្នាំ នៅ​ភូមិ​ព្រៃ​ស្អា​ក ឃុំ​-​ស្រុក​ត្រ​ពាំ​ប្រាសាទ ខេត្ត​ឧ​ត្ត​មានជ័យ​។ ភ្លាមៗ នគរបាល​ខេត្ត​ឧ​ត្ត​មានជ័យ ចាប់ខ្លួន​ជនសង្ស័យ​ឈ្មោះ តែ​ន ធន់ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ទីលំនៅ​ភូមិ​ឃុំ​តា​សៀម ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ដោយ​ដកហូត​ម៉ូតូ​១​គ្រឿង ជា​របស់​ជនរងគ្រោះ​។​

​ជនសង្ស័យ​ខាងលើ បាន​សារភាពថា កន្លងមក​ខ្លួន និង​គូរ​កន​បាន​កាច់​សោ​រក​ម៉ូតូ​ជាង​១០​គ្រឿង នៅ​ខេត្ត​ឧ​ត្ត​មានជ័យ យកទៅលក់​អោយ​មនុស្ស​២​នាក់ នៅ​ខេត្តសៀមរាប​។ លុះ​ថ្ងៃកើតហេតុ នគរបាល​ខេត្ត​ឧ​ត្ត​មានជ័យ សហការ​ជាមួយ​កម្លាំង​ជំនាញ​ខេត្តសៀមរាប បាន​ឃាត់ខ្លួន​អ្នកទទួលផល​ចោរកម្ម​ទាំង ២​នាក់ ឈ្មោះ ជា កុសល ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ (​ធ្លាប់​ជាប់ពន្ធនាគារ​) និង​ប្រពន្ធ​ឈ្មោះ អិត យ៉ូន ភេទ​ស្រី អាយុ​៤០​ឆ្នាំ ទីលំនៅ​ភូមិ​ក្រូ ឃុំ​ដូង ស្រុក​ប្រាសាទ​ប​ល្ល័​ង្គ ខេត្តកំពង់ធំ ដោយ​ដកហូត​វត្ថុតាង​ម៉ូតូ​១​គ្រឿង កូនសោរ និង​ឧបករណ៍​ឆ្កិះ​សោ​ម៉ូតូ ឆ្កិះ​សោរ​ផ្ទះ​នៅក្នុង​កែបម៉ូតូ​។​

ជនសង្ស័យ​ទាំង​៣​នាក់ បាន​បញ្ជូនទៅ​ឲ្យ​នគរបាល​ខេត្ត​ឧ​ត្ត​មានជ័យ ដើម្បី​ចាត់ការ​បន្តទៅ​តាមច្បាប់​៕ ប៊ុន​រិទ្ធី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print