ភ្នំពេញ៖ បុរសម្នាក់បានរងរបួសបែកក្បាលហូរឈាមសន្លប់ស្តូកស្តឹង ខណៈដែលផ្លូវចង្អៀតជិះប៉ះនិងរថយន្តបង្ករអោយមានកាភ្ញាក់ផ្អើលនៅវេលាម៉ោង6និង5នាទីព្រលប់ថ្ងៃទី12 ខែវិច្ឆិកា ឆ្នាំ2015 នៅតាមបណ្តោយផ្លូវវេងស្រេង ទល់មុខនឹងរបងរោងចក្រសួនវឌ្ឍនៈ ក្នុងភូមិដំណាក់ធំ3 សង្កាត់ស្ទឹងមានជ័យ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ (ពៅអាយុ23ឆ្នាំ)មុខរបរតរត់ម៉ូតូឌុប ស្នាក់នៅម្តុំរោងចក្រដំបូលខៀវ ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ជិះម៉ូតូមួយគ្រឿងម៉ាកសេ 125 សេរី 2012 ពណ៌ខ្មៅ ពាក់ស្លាក ភ្នំពេញៈ1BK.7499 ធ្វើដំណើពីកើតទៅលិចរថយន្តម៉ាកកាមរីហាយព្រីដ ពណ៌ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ :2Q.8826 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើម្នាក់ធ្វើដំណើពីកើតទៅលិចស្រប់ទិសគ្នាជាមួយនិងម៉ូតូ។
សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថាគេឃើញរថយន្តហាយព្រីដតាមបណ្តោយផ្លូវវេងស្រេង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូជនរងគ្រោះជិះមកពីក្រោយបំរុងជែងរថយន្តខាងស្តាំដៃ ពេលនោះដោយផ្លូវចង្អៀត ក៏រេចង្កូតទៅប៉ះនឹងរថយន្តចំហៀងខាងស្តាំដួលបោកក្បាលទៅនិងថ្នល់បែកក្បាលហូរឈាមសន្លប់ស្តូកស្តឹងនៅនឹងកន្លែងកើតហេតុ ។
ក្រោយពេលបានឮដំណឹងទៅដល់បងប្អូនសាច់ញាតិជនរងគ្រោះក៏បានចុះដលមកន្លែងកើហេតុនឹងដឹកជនរងគ្រោះតាមកង់បីទៅព្យាបាលទៅគ្លីនិកឯកជនដែលនៅជិតកន្លែងកើតហេតុជាបណ្តោះអាសន្ន។
ហេតុការណ៍នេះ ភាគីខាងរងគ្រោះមិនបានទាមទារសំណងពីខាងរថយន្តនោះហើយចែកផ្លូវគ្នារៀងៗខ្លួន ៕
ដោយ៖ ជីម ភារ៉ា