យុវជន​ម្នាក់​ជិះ​ម៉ូតូ​ផ្លូវ​ចង្អៀត​ទៅ​ប៉ះ​រថយន្ត​ដួល​បែកក្បាល​សន្លប់​ស្តូកស្តឹង​

ចែករំលែក៖

​ភ្នំពេញ៖​ បុរស​ម្នាក់​បាន​រង​របួស​បែកក្បាល​ហូរ​ឈាម​សន្លប់​ស្តូកស្តឹង​ ខណៈ​ដែល​ផ្លូវ​ចង្អៀត​ជិះ​ប៉ះ​និង​រថយន្ត​បង្ករ​អោយ​មានកា​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​6​និង​5​នាទី​ព្រលប់​ថ្ងៃ​ទី​12​ ខែវិច្ឆិកា​ ឆ្នាំ​2015​ នៅ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង​ ទល់មុខ​នឹង​របង​រោងចក្រ​សួន​វឌ្ឍនៈ​ ក្នុងភូមិ​ដំណាក់​ធំ​3​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខ័​ណ្ឌ​មាន​ជ័យ​ រាជធានី​ភ្នំពេញ​ ។​

image1

​ជន​រង​គ្រោះ​ឈ្មោះ​ (​ពៅ​អាយុ​23​ឆ្នាំ​)​មុខរបរ​ត​រត់​ម៉ូតូឌុប​ ស្នាក់​នៅ​ម្តុំ​រោងចក្រ​ដំបូល​ខៀវ​ ភូមិ​ទួល​ពង្រ​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សេ​ 125​ សេរី​ 2012​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​ ភ្នំពេញៈ​1BK.7499​ ធ្វើ​ដំណើ​ពី​កើត​ទៅ​លិច​រថយន្ត​ម៉ាក​កាម​រី​ហា​យ​ព្រី​ដ​ ពណ៌​ខ្មៅ​ ពាក់​ស្លាក់​លេខ​ ភ្នំពេញ​ :2Q.8826​ បើកបរ​ដោយ​បុរស​ម្នាក់​ និង​អ្នក​រួម​ដំណើ​ម្នាក់​ធ្វើ​ដំណើ​ពី​កើត​ទៅ​លិច​ស្រប់​ទិស​គ្នា​ជាមួយ​និង​ម៉ូតូ​។​

​សាក្សី​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​គេ​ឃើញ​រថយន្ត​ហា​យ​ព្រី​ដ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង​ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ ស្រាប់តែ​ម៉ូតូ​ជន​រង​គ្រោះ​ជិះ​មក​ពីក្រោយ​បំរុង​ជែង​រថយន្ត​ខាងស្តាំ​ដៃ​ ពេល​នោះ​ដោយ​ផ្លូវ​ចង្អៀត​ ក៏​រេ​ចង្កូត​ទៅ​ប៉ះ​នឹង​រថយន្ត​ចំហៀង​ខាងស្តាំ​ដួល​បោក​ក្បាល​ទៅ​និង​ថ្នល់​បែកក្បាល​ហូរ​ឈាម​សន្លប់​ស្តូកស្តឹង​នៅ​នឹង​កន្លែង​កើតហេតុ​ ។​

​ក្រោយ​ពេល​បានឮ​ដំណឹង​ទៅ​ដល់​បងប្អូន​សាច់ញាតិ​ជន​រង​គ្រោះ​ក៏​បាន​ចុះ​ដ​លម​កន្លែង​កើ​ហេតុ​នឹង​ដឹក​ជន​រង​គ្រោះ​តាម​កង់​បី​ទៅ​ព្យាបាល​ទៅ​គ្លីនិក​ឯកជន​ដែល​នៅ​ជិត​កន្លែង​កើតហេតុ​ជា​បណ្តោះអាសន្ន​។​

​ហេតុការណ៍​នេះ​ ភាគី​ខាង​រង​គ្រោះ​មិន​បាន​ទាមទារ​សំណង​ពី​ខាង​រថយន្ត​នោះ​ហើយ​ចែកផ្លូវ​គ្នា​រៀងៗ​ខ្លួន​ ៕​

image2image2image3 (1)

...

ដោយ៖ ជី​ម​ ភា​រ៉ា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print