ការស្វែងរកយន្តហោះ MH370 នឹងត្រូវបញ្ចប់នៅថ្ងៃទី២៩ ខែឧសភា

ចែករំលែក៖

ទីបំផុតការខិតខំស្វែងរកយន្តហោះដឹក អ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី ដែលបានបាត់ខ្លួនជាង៤ឆ្នាំ កន្លងមក ហើយការស្វែងរកក៏មានរយៈ ពេលជាង៤ឆ្នាំដូចគ្នាដោយមិនទទួល បានតម្រុយណាមួយនោះឡើយ។

រដ្ឋមន្ត្រីក្រសួងចរាចរណ៍ម៉ាឡេស៊ី លោក Anthony Loke Siew Fook បានប្រកាសថា ការស្វែងរកយន្តហោះ MH370 នឹងត្រូវបញ្ចប់នៅថ្ងៃទី២៩ ខែ ឧសភានេះ។

កន្លងមកនាយករដ្ឋមន្ត្រី្ថថ្មីម៉ាឡេស៊ី លោក Mahathir Mohamad បានប្រកាស ថា នឹងត្រូតពិនិត្យទៅលើកិច្ចព្រមព្រៀង ក្នុងការស្វែងរកយន្តហោះដែលបាត់ខ្លួន ខាងលើជាមួយក្រុមហ៊ុន Ocean Infinity របស់អាមេរិក។
រដ្ឋមន្ត្រីក្រសួងចរាចរណ៍ម៉ាឡេស៊ីបាន ប្រកាសថា យុទ្ធនាការស្វែងរកយន្តហោះ ខាងលើបានបញ្ចប់តាំងពីខែមេសា ប៉ុន្តែ ត្រូវបានអូសបន្លាយមួយខែទៀត ដោយ បន្តស្វែងរកដល់ថ្ងៃទី២៩ ខែឧសភា។

ដោយសារតែរកមិនឃើញយន្តហោះ ដែលបាត់ខ្លួនទើបមានការព្យាករផ្សេងៗ គ្នាពីការបាត់ខ្លួននោះដោយខ្លះថា ពីឡុត លើយន្តហោះមានចេតនាធ្វើអត្តឃាត។ តែការលើកឡើងនោះត្រូវបានក្រុមអ្នក ស៊ើបអង្កេតអូស្រ្តាលីច្រានចោលការអះ អាងខាងលើ។

ប្រតិកម្មរបស់ក្រុមអ្នកស៊ើបអង្កេតមក ពីការិយាល័យសុវត្ថិភាពដឹកជញ្ជូនអូស្ត្រាលី (ATSB)កើតមានឡើងបន្ទាប់ពីសារព័ត៌ មានអង់គ្លេស Telegraph បានចុះផ្សាយ កាលពីថ្ងៃទី១៥ ខែឧសភាថា ការបាត់ខ្លួន ដ៏អាថ៌កំបាំង នៃជើងហោះហើរ MH370 ជាមួយមនុស្ស២៣៩នាក់ គឺបង្កឡើងដោយ ចេតនាចង់ឱ្យយន្ដហោះនេះធ្លាក់របស់មេ បញ្ជាការក្រុមអាកាសយានិកម្នាក់ឈ្មោះ ហ្សាហារី អាមេដ ហ្សាហ៍ (Zaharie Ahmad Shah)។

Telegraph ធ្វើសេចក្ដីរាយការណ៍បែប នេះដោយសំអាងលើកម្មវិធីផ្សាយមួយ មានរយៈពេល៦០នាទីនៅលើទូរទស្សន៍ អូស្រ្ដាលីដោយនៅក្នុងកម្មវិធីនេះអ្នកជំនាញ ម្នាក់គឺ លោក ម៉ាទីន ដូឡាន (Martin Dolan) ជាអតីតប្រធានទីភ្នាក់ងារសន្តិសុខ ដឹកជញ្ជូនអូស្រ្ដាលីបានអះអាងថា លោក ហ្សាហារី អាមេដ ហ្សាហ៍ (Zaharie Ah mad Shah) ដែលជាមេបញ្ជាការក្រុម អាកាសយានិកមានចេតនាធ្វើឱ្យយន្ដ ហោះ MH370 ធ្លាក់តាមរយៈការធ្វើឱ្យវា បាត់ចេញពីប្រព័ន្ធរ៉ាដា និងបញ្ជាយន្ដហោះ នេះឆ្ពោះទៅមហាសមុទ្រឥណ្ឌា តែមួយ ម៉ោងប៉ុណ្ណោះបន្ទាប់ពីហោះចេញពីទីក្រុង គូឡាឡាំពួរ។

«វាគឺជាទង្វើមានគម្រោងទុកជាមុន ហើយវាត្រូវបានគេរៀបចំអស់រយៈពេលជាយូរណាស់មកហើយ»។ នេះគឺជាការ គូសបញ្ជាក់របស់លោក ម៉ាទីន ដូឡាន (Martin Dolan) ដែលបានសិក្សា និង ឈ្វេងយល់ភស្តុតាងកន្លងមក នៃការបាត់ ខ្លួនរបស់ MH370 ដែលជាអាថ៌កំបាំងធំបំផុត មួយនៃវិស័យអាកាសចរណ៍អន្តរជាតិ។

គួររំលឹកថា ជើងហោះហើរ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីអ៊ែរ ឡាញ ដែលមានជើងហោះហើរពីទីក្រុង គូឡាឡាំពួរឆ្ពោះទៅកាន់ទីក្រុងប៉េកាំង បានបាត់ខ្លួនដោយអាថ៌កំបាំង កាលពីថ្ងៃទី ៨ ខែមីនា ឆ្នាំ២០១៤ ជាមួយមនុស្ស ២៣៩នាក់ ក្នុងនោះមាន១២នាក់ ជាសមា ជិកអាកាសយានិក។ ជាងនេះទៅទៀត យន្ដហោះនេះ មិនទាន់ត្រូវបានគេរកឃើញ នៅឡើយទេ រីឯមូលហេតុក៏មិនទាន់ត្រូវ បានគេបញ្ជាក់ឱ្យច្បាស់ដែរ បើទោះជា ក្រុមអ្នកស្វែងរកធ្លាប់បានរកឃើញ បំណែកយន្ដហោះជាបន្តបន្ទាប់ក៏ដោយ៕   ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print