បុរសចំណាស់ គំរាមរំលោភនារីក្រមុំបានសម្រេចជាច្រើនលើក ទើបបែកការដល់ម្ដាយ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសចំណាស់ម្នាក់ ត្រូវបានម្ដាយនារីរងគ្រោះប្ដឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន ក្រោយពី​បុរសរូបនេះចាប់រំលោភកូនក្រមុំរបស់គាត់បានសម្រេចច្រើនលើកច្រើនសារ ដោយគំរាមមិនឲ្យប្រាប់អ្នកដទៃ។
ការឃាត់ខ្លួនបុរសចំណាស់តណ្ហាក្រាស់រូបនេះ ធ្វើឡើងកាលម៉ោង៧៖១៥នាទីព្រឹកថ្ងៃព្រហស្បត្តិ៍ ១០ កើត ខែជេស្ឋ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចរលាបប្រក ជាប់ព្រំប្រទល់ខេត្តកំពង់ស្ពឺ ស្ថិតក្នុងភូមិក្សេត្របូរី ឃុំសន្រ្ទែស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
នគរបាលស្រុកភ្នំក្រវាញ បានឲ្យដឹងថា ការឃាត់ខ្លួនបុរសខាងលើនេះ បន្ទាប់ពីទទួលបាន​​ពាក្យបណ្តឹងរបស់​ឈ្មោះ អ៊ឹម សុខា អាយុ៥១ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ត្រូវជា​ម្តាយ បានប្ដឹងឈ្មោះ ម៉ែន ថា អាយុ៥៨ឆ្នាំ ​រស់នៅភូមិឃុំខាងលើ  ពីបទចាប់រំលោភកូនស្រីរបស់គាត់អាយុ ១៧ឆ្នាំ បានសម្រេចជាច្រើនដង។
នារីរងគ្រោះ បានឲ្យដឹងថា ឈ្មោះ ថា បានចាប់រំលោភនាង​ជាច្រើនលើក ហើយរាល់ពេលរំលោភ ជនសង្ស័យ​បាន​គំរាមមិនឲ្យ​និយាយប្រាប់ម្តាយ និ​ង អ្នកដទៃទៀត បើហ៊ានប្រាប់​គាត់សម្លាប់ចោល។
ចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរំលោភនារីរងគ្រោះពិតប្រាកដមែន៕ ដោយ បឹុម ពិន


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print