បញ្ជូន​មន្ត្រី​យោធា​”ង៧០”​មក​តុលាការ​ ករណី​បាញ់បោះ​សេរី​

ចែករំលែក៖

ភ្នំពេញ​៖​សមត្ថកិច្ច​កងរាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី​២៥​ ខែ​ឧសភា​ ឆ្នាំ​២០១៨​ នេះ​ បញ្ជូន​មន្ត្រី​យោធា​នៅ​អង្គភាព​”ង៧០”មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់​ការ​តាម​ច្បាប់​ ។

សូមបញ្ជាក់ថា លោកនាយចំណង់​ ធុន​ រាជ​ នាយទាហានរង​នៅ​អង្គភាពកងពលតូចលេខ៧០​ ដែលបានបាញ់បោះសេរី បានចូលសារភាពនៅបញ្ជាការដ្ឋានអាវុធហត្ថ រាជធានីភ្នំពេញនៅយប់ថ្ងៃទី២២​ ខែ​ឧសភា​ ឆ្នាំ​២០១៨​ ។​

បន្ទាប់ពីបានទទួលព័ត៌មានថា មាន​ទាហាននៅអង្គភាព​ “ង​៧០”បាញ់បោះសេរីនៅសង្កាត់ទន្លេបាសាក់កាលពីយប់ថ្ងៃទី​២១​ ខែ​ឧសភា​ ឆ្នាំ​ ២០១៨​ មេ​អង្គភាព​បានបញ្ជាឱ្យអង្គភាព​ស្រាវជ្រាវ និងបានឱ្យចូលខ្លួនសារភាពចំពោះសមត្ថកិច្ច អាវុធហត្ថរាជធានីដើម្បីចាត់ការតាម​នីតិវិធី​។

មេបញ្ជាការកងពល​ ​ប្រកាស​មិនគាំទ្រចំពោះទង្វើល្មើសច្បាប់របស់កងកម្លាំងក្រោមឱវាទទេ​៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print