ពងមាន់ជិន១ម៉ឺនគ្រាប់ ត្រូវបានមន្ត្រីជំនាញស្ទាក់ចាប់បាន ខណៈឈ្មួញនាំចូលពីប្រទេសថៃ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ មន្ត្រីសាខាកាំកុងត្រូលខេត្តបាត់ដំបងបានចុះត្រួតពិនិត្យនិងស្ទាក់ចាប់បានពងមាន់ជិត១០០០០​គ្រាប់ខណះដែលឈ្មួញនាំចូលពីប្រទេសថៃតាមច្រកប៉ុស្តិ៍អន្តរជាតិដូង។

លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបង បានប្រាប់អោយ ដឹងថានៅក្នុងកិច្ចចុះប្រតិបត្តិការស្ទាក់ចាប់យកពងមាន់ខាងលើនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨នៅចំណុចមាត់ច្រកប៉ុស្តិ៍ទ្វារអន្តរជាតិដូង ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។

លោកបន្តថា នៅក្នុងកិច្ចចុះប្រតិបត្តិការខាងលើនេះដែរជាលទ្ធផលមន្ត្រីជំនាញចាប់យកបានពងមាន់ចំនួន២៧០​កញ្ច្រែងស្មើរនិងចំនួន៨១០០គ្រាប់។

លោកបន្តទៀតថា ពងមាន់ដែលដកហូតបាននៅពេលនេះត្រូវបានមន្ត្រីជំនាញធ្វើការដុតកំទេចចោលភ្លាមៗនៅខាងមាត់ច្រកផងដែរដោយមានការចូលរួមពីគ្រប់ស្ថាប័នរួមមាន មន្ត្រីគយ ប៉ូលិស និងស្នាក់ការផងដែរ ៕ដោយ៖ប៊ុនថេត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print