អេហ្សុីប និងហ្ស៊កដានី នឹងដើរតួនាទីក្នុងការ ស្វែងរកសន្តិភាពរវាងអីុស្រាអែលនឹងប៉ាឡេស្ទីន

ចែករំលែក៖

វិបត្តិរវាងអីុស្រាអែល នឹងប៉ាឡេស្ទីន កាន់តែខ្លាំងឡើងក្រោយពេលដែលមាន ប្រទេសមួយចំនួនជាសម្ព័ន្ធមិត្តជិតស្និទ្ធជា មួយអីុស្រាអែលបានប្តូរស្ថានទូតទៅកាន់ តំបន់ហ្ស៊េរុយសាឡឹមដែលមានវិវាទ។ សកម្មភាពនោះបានធ្វើឲ្យពលរដ្ឋប៉ាឡេស្ទីន ធ្វើបាតុកម្ម ដោយមានលទ្ធផលយ៉ាង អាក្រក់ គឺស្លាប់និងរបួសរាប់ពាន់នាក់ដោយ សារតែទាហានអីុស្រាអែលបាញ់គ្រាប់ពិត ទៅលើបាតុករប៉ាឡេស្ទីននៅហ្គាហ្សា។

ស្ថានភាពខាងលើពិបាកក្នុងការស្វែង រកដំណោះស្រាយដោយសារតែអាមេរិក បានការពារ អីុស្រាអែល ហើយរារាំងអង្គ ការអន្តរជាតិទៅត្រួតពិនិត្យលើការសម្លាប់ មនុស្សរបស់អីស្រាអែល ។ មិនតែប៉ុណ្ណោះ អាមេរិកបានបញ្ជាក់ថាអីុស្រាអែលមានសិទ្ធិ ការពារខ្លួន ។

ការស្វែងរកដំណោះស្រាយរវាងអីស្រា អែលនិងប៉ាឡេស្ទីនកាន់តែពិបាក់ ហើយ ពេលនេះប្រធានាធិបតីអេហ្ស៊ីបលោក Abdel-Fattah al-Sisi និងព្រះមហាក្សត្រ Abdullah II នៃប្រទេសហ្ស៊កដានីខិតខំស្វែង រកដំណោះស្រាយដោយយុត្តិធម៌ ។

ក្នុងអំឡុងកិច្ចប្រជុំមួយនៅទីក្រុងគែរ មេដឹកនាំទាំងពីរបានអះអាងថា បញ្ហាក្រុងហ្ស៊េរុយរូសាឡឹមត្រូវបានដោះស្រាយនៅ ក្នុងបញ្ហាស្ថានភាពចុងក្រោយដោយផ្អែក លើដំណោះស្រាយរវាងរដ្ឋទាំងពីរខណៈ ដែលព្រះមហាក្សត្រអង្គនេះកំពុងយាង បំពេញទស្សនកិច្ចរយៈពេល១ថ្ងៃនៅក្នុង ប្រទេសអេហ្ស៊ីប ។

អ្នកនាំពាក្យក្រសួងការបរទេសអេហ្ស៊ីប លោក Bassam Rady បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថាមេដឹកនាំទាំងពី របានសង្កត់ធ្ងន់លើការគាំទ្រពេញលេញ របស់ពួកគេចំពោះសិទ្ធិស្របច្បាប់របស់ ប្រជាជនប៉ាឡេស្ទីនដោយមានសិទ្ធិបង្កើត រដ្ឋឯករាជ្យរបស់ពួកគេជាមួយក្រុងហ្ស៊េ រុយសាឡឹមខាងកើតមួយទៀតជារដ្ឋធានី របស់ខ្លួន។
ដំណើរទស្សនកិច្ចនេះធ្វើឡើងជិតមួយ សប្តាហ៍បន្ទាប់ពីមេដឹកនាំទាំងពីរបានពិភាក្សា ក្នុងការអំពាវនាវតាមទូរស័ព្ទនូវកិច្ចខិតខំ ប្រឹងប្រែងដើម្បីឈានទៅដល់ការតាំង លំនៅឋាននយោបាយនៅក្នុងតំបន់ក៏ដូច ជាការអភិវឌ្ឍតំបន់ចុងក្រោយបំផុត ជា ពិសេសនៅប៉ាឡេស្ទីន៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print