ប្រធានាធិបតីវេណេហ្ស៊ុយអេឡាស្បថចូលកាន់តំណែងអាណត្តិថ្មី

ចែករំលែក៖

ប្រធានាធិបតីវេណេហ្សុ៊យអេឡា លោក Nicolas Maduro កាលពីថ្ងៃទី២៤ ខែ ឧសភា បានស្បថចូលកាន់តំណែងប្រធានា ធិបតីអាណត្តិថ្មីក្រោយពីទទួលជ័យជម្នះនៅក្នុងការបោះឆ្នោត កាលពីថ្ងៃទី២០ ខែ ឧសភា។

នៅក្នុងពិធីស្បថចូលកាន់តំណែងក្នុង សភា លោកម៉ាឌូរ៉ូ បានស្បថថា នឹងគោរព អនុវត្តទៅតាមច្បាប់រដ្ឋធម្មនុញ្ញ ។ តាមការ ប្រកាសរបស់សភា លោកម៉ាឌូរ៉ូ និងចាប់ ផ្តើមអាណត្តិថ្មី រយៈពេល៦ឆ្នាំចាប់ពីខែ មករាឆ្នាំ២០១៩។
វេណេហ្សុ៊យអេឡាកំពុងប្រឈមមុខ នឹងបញ្ហាជាច្រើននៅក្នុងប្រទេស ក្នុងនោះ មានទាំងវិបត្តិនយោបាយ សេដ្ឋកិច្ច និង សង្គម ដោយសារតែមានការប៉ុនប៉ងបំផ្លាញ ពីប្រទេសខាងក្រៅក៏ដូចជាគំនាបរបស់ បរទេសទៅលើប្រទេសនេះ។

កន្លងមកក្រុមប្រឆាំងបានធ្វើបាតុកម្ម ជាបន្តបន្ទាប់ប្រឆាំងនឹងរដ្ឋាភិបាលរបស់ លោកម៉ាឌូរ៉ូ ដោយសារតែក្រុមប្រឆាំងចាត់ ទុកថា លោកមិនមានតម្លាភាពនិងយុត្តិធម៌ ទៅលើពលរដ្ឋ ហើយវិបត្តិសេដ្ឋកិច្ចក៏បាន កើតឡើងបង្កឲ្យមានភាពចលាចលពលរដ្ឋ ខ្វះស្បៀងអាហារបរិភោគ ។
ជាមួយគ្នានេះអាមេរិកបានបង្កើនការ ដាក់ទណ្ឌកម្មទៅលើប្រទេសនេះក្នុងវិស័យ សេដ្ឋកិច្ច និងបុគ្គលមួយចំនួនផងដែរ។ អាមេរិកបានប្រកាសមិនទទួលស្គាល់លទ្ធ ផលបោះឆ្នោតនៅប្រទេសវេណេហ្សុ៊យ អេឡាឡើយ បើទោះបីគណៈកម្មាធិការរៀប ចំការបោះឆ្នោត និងក្រុមសង្កេតការណ៍ អន្តរជាតិចេញសេចក្តីប្រកាសទទួលស្គាល់ លទ្ធផលបោះឆ្នោតនេះក្តី។

ការប្រកាសមិនទទួលស្គាល់របស់អាមេ រិកបានធ្វើឲ្យប្រទេសទាំងពីរប្រឈមមុខ តានតឹងដាក់គ្នាសាជាថ្មីដោយវេណេហ្សុ៊យ អេឡាបណ្តេញមន្ត្រីការទូតអាមេរិកពីររូបចេញពីប្រទេស ។ ចំណែកអាមេរិកវិញក៏ បានប្រកាសបណ្តេញមន្ត្រីការទូតវេណេ ហ្សុ៊យអេឡាពីររូបផងដែរ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print