ក្រោយពីអាមេរិកប្រកាសលុបជំនួបពិភាក្សានៅថ្ងៃទី១២ខែមិថុនា លោក គីម ជុងអ៊ុន ទៅកាន់ទីក្រុងប៉េកាំងជាបន្ទាន់?

ចែករំលែក៖

មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងមួយរូបបានទៅកាន់ទីក្រុងប៉េកាំងប្រទេសចិនតាមរយៈ យន្តហោះ ហើយមានរថយន្តរបស់រដ្ឋា ភិបាលចិនចេញមកទទួលដោយមានការការពារយ៉ាងតឹងតែង។

ប្រភពព័ត៌មានពី AP បានផ្សាយថា មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងដែលបានទៅកាន់ទីក្រុងប៉េកាំងនោះ អាចជាមេដឹកនាំ កូរ៉េខាងជើង គីម ជុងអ៊ុន ហើយគោលដៅទៅកាន់ទីនោះគេមិនទាន់ដឹងនៅឡើយ។

សារព័ត៌ AP បានផ្សាយថា មន្ត្រីជាន់ ខ្ពស់កូរ៉េខាងជើង ទៅកាន់ទីក្រុងប៉េកាំង តាមជើងហោះហើរ ក្រោយពីលោក ត្រាំ ប្រកាសលុបចោលកិច្ចប្រជុំពិភាក្សានៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ក្នុងប្រទេស សិង្ហបុរី ដោយយកមូលហេតុ «ការខឹង សម្បា និងចងគំនុំ» របស់កូរ៉េខាងជើង។

ក្រោយពេលទៅដល់ទីក្រុងប៉េកាំង មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង ត្រូវបានរថយន្តរដ្ឋាភិបាលចិនទៅទទួល។ មន្ត្រីជាន់ខ្ពស់ខាងលើនឹងទៅពិភាក្សាជាមួយរដ្ឋាភិបាលចិន ក្រោយពេលគម្រោងជំនួបជាមួយ អាមេរិកត្រូវបរាជ័យ។

ទំនាក់ទំនងរវាងអាមេរិក នឹងកូរ៉េខាង ជើង បានកែប្រែយ៉ាងឆាប់រហ័សនៅក្នុង រយៈពេលចុងក្រោយនេះ។ មេដឹកនាំកូរ៉េ ខាងជើង គីម ជុងអ៊ុន បានទៅកាន់ទីក្រុង ប៉េកាំង កាលពីខែមីនា ឆ្នាំ២០១៨ ដើម្បី ជួបពិភាក្សាជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង។ ក្រោយមកក៏មានជំនួបរយៈ ពេល២ថ្ងៃ នៅទីក្រុងដាលៀន នៅថ្ងៃទី៧ និងទី៨ ខែឧសភាកន្លងមក។

អ្នកឯកទេសវិភាគរបស់សារព័ត៌មាន AP បានលើកឡើងថា ប្រសិនបើលោក គីម ជុងអ៊ុន បំពេញទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង មានន័យថា ចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការស្វែងរកដំណោះស្រាយបញ្ចប់វិបត្តិនៅកូរ៉េខាងជើង ពិសេស គឺកិច្ចពិភាក្សាជាមួយអាមេរិកមិនអាចធ្វើទៅបាន។ តាមសារព័ត៌មាន AP មូលហេតុ ដែលមិនអាចជួបពិភាក្សាគ្នាបាននៅសិង្ហបុរី នាថ្ងៃទី១២ ខែមិថុនាខាងមុខ គឺកើត ចេញពីកូរ៉េខាងជើង ដែលបានគំរាមដក ខ្លួនចេញពីកិច្ចពិភាក្សាជាមុន ដើម្បីប្រឆាំងនឹងការធ្វើសមយុទ្ធរវាងអាមេរិក ជាមួយ នឹងកូរ៉េខាងត្បូង។

នៅពេលជាមួយគ្នានេះដែរ ទីតាំងធ្វើ តេស្តនុយក្លេអ៊ែរ ភុងគ្យេរី (Punggye-ri) ទីបំផុតត្រូវបានប្រទេសកូរ៉េខាងជើងធ្វើការ រំសាយចោលជាផ្លូវការហើយ ក្រោយពីការព្រមព្រៀងគ្នានៅក្នុងជំនួបជាប្រវត្តិសាស្ត្រជាមួយមេដឹកនាំកូរ៉េខាងត្បូង លោក មូន ជេអុីន។

ទីតាំងធ្វើតេស្តនុយក្លេអ៊ែរ Punggye-ri ស្ថិតនៅភាគឦសាន នៃប្រទេសកូរ៉េខាងជើងបានក្លាយជាកន្លែងធ្វើតេស្តនុយក្លេអ៊ែរ រាប់ទសវត្សរ៍មកហើយ ដោយនៅថ្ងៃ ព្រហស្បតិ៍នេះ កូរ៉េខាងជើងបានរំសាយ ទីតាំងនេះចោលជាផ្លូវការ នៅចំពោះមុខ អ្នកសារព័ត៌មានអន្តរជាតិជាច្រើន ក្នុងនោះក៏មានអ្នកសារព័ត៌មានពីប្រទេសកូរ៉េខាងត្បូងផងដែរ។

ពាក់ព័ន្ធនឹងការលុបចោលជំនួបកំពូលនេះមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងម្នាក់ នៅថ្ងៃ សុក្រនេះបាននិយាយថា ប្រទេសរបស់លោកនៅតែចង់បើកកិច្ចសន្ទនាជាមួយ សហរដ្ឋអាមេរិក ហើយដែលនេះគឺជាចម្លើយ ឆ្លើយតបទៅនឹងការសម្រេចចិត្តលុប ចោលជំនួបជាមួយលោក គីម ជុងអ៊ុន ពី សំណាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍ចេញ ផ្សាយដោយសារព័ត៌មានរដ្ឋ KCNA អនុ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក គីម គ្យេក្វាន (Kim Kye-gwan) បានគូស បញ្ជាក់ដូច្នេះថា «យើងនៅតែមានឆន្ទៈ អង្គុយតុចរចា មួយទល់នឹងមួយជាមួយ សហរដ្ឋអាមេរិក ក៏ដូចជាដោះស្រាយ បញ្ហាគ្រប់ពេលវេលា និងគ្រប់ទម្រង់ទាំង អស់»។ លើសពីនេះទៅទៀត មន្ត្រីជាន់ ខ្ពស់កូរ៉េខាងជើងរូបនេះក៏បានចាត់ទុកដែរថា ការសម្រេចចិត្តរបស់លោក ត្រាំ គឺជា រឿងគួរឲ្យសោកស្ដាយជាទីបំផុត ប៉ុន្តែ លោកថា កូរ៉េខាងជើងនៅតែបើកទ្វារចរចាជាមួយសហរដ្ឋអាមេរិកគ្រប់ពេលវេលា។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ លោក ដូណាល់ ត្រាំ បានបង្កភាពភ្ញាក់ផ្អើលតាមរយៈការប្រកាសលុបចោលជំនួប កំពូលជាប្រវត្តិសាស្ត្រជាមួយលោក គីម ជុងអ៊ុន ដែលគ្រោងនឹងធ្វើឡើងក្នុង ប្រទេសសិង្ហបុរី នៅថ្ងៃទី១២ ខែមិថុនាខាង មុខនេះ ដោយសារតែការបញ្ចេញកំហឹង និងចេតនាចង់បង្ករឿងដោយបើកចំហនៅក្នុងសេចក្តីថ្លែងការណ៍មួយចំនួននាពេលថ្មីៗនេះពីសំណាក់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ដែលបានព្រមលុបចោលជំនួបនេះជាបន្តបន្ទាប់។

សហរដ្ឋអាមេរិក នឹងប្រកាសដាក់ទណ្ឌ កម្មសាជាថ្មីប្រឆាំងនឹងកូរ៉េខាងជើង នៅ សប្ដាហ៍ក្រោយនេះ បន្ទាប់ពីលោក ដូណាល់ ត្រាំ សម្រេចចិត្តលុបចោលជំនួបកំពូលជាមួយមេដឹកនាំទីក្រុងព្យុងយ៉ាង លោក គីម ជុងអ៊ុន ដែលគ្រោងនឹងធ្វើឡើង នៅថ្ងៃទី១២ ខែមិថុនាខាងមុខនេះ ក្នុង ប្រទេសសិង្ហបុរី។ នេះបើតាមប្រព័ន្ធផ្សព្វ ផ្សាយអាមេរិក ដកស្រង់ដោយសារព័ត៌ មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែ ឧសភា ឆ្នាំ២០១៨។

យោងតាមកាសែតអាមេរិក The Wall Street Journal សេតវិមានកំពុងពិចារណាលើទណ្ឌកម្មជាច្រើន ប្រឆាំងនឹងកូរ៉េខាង ជើង ដែលទំនងជាអាចនឹងត្រូវប្រកាសនៅសប្ដាហ៍ក្រោយនេះ។ កាលពីថ្ងៃព្រហស្បតិ៍ លោក ដូណាល់ ត្រាំ បានប្រកាសលុប ចោលជំនួបកំពូលជាប្រវត្តិសាស្ត្រ រវាង សហរដ្ឋអាមេរិក នឹងកូរ៉េខាងជើង តាមរយៈ លិខិតមួយផ្ញើជូនលោក គីម ជុងអ៊ុន ដោយបញ្ជាក់ថា ការសម្រេចចិត្តនេះគឺ ដោយសារតែការបញ្ចេញកំហឹង និងចេតនាចង់បង្ករឿងដោយបើកចំហនៅក្នុង សេចក្តីថ្លែងការណ៍មួយចំនួននាពេល ថ្មីៗនេះ ពីសំណាក់រដ្ឋាភិបាលទីក្រុងព្យុងវយ៉ាង។

តែទោះជាយ៉ាងនេះក្ដី អនុរដ្ឋមន្ត្រីការ បរទេសកូរ៉េខាងជើង លោក គីម គ្យេក្វាន (Kim KyeGwan) បញ្ជាក់ថា កូរ៉េខាងជើង នៅតែបើកទ្វារចរចា ជាមួយសហរដ្ឋ អាមេរិកគ្រប់ពេលវេលា។ ប៉ុន្តែលោកចាត់ ទុកថា ការសម្រេចចិត្តរបស់លោក ត្រាំ គឺជារឿងគួរឲ្យសោកស្ដាយជាទីបំផុត។ «យើងនៅតែមានឆន្ទៈអង្គុយតុចរចា មួយ ទល់នឹងមួយជាមួយសហរដ្ឋអាមេរិក ក៏ដូចជាដោះស្រាយបញ្ហាគ្រប់ពេលវេលា និង គ្រប់ទម្រង់ទាំងអស់»។ នេះជាការលើក ឡើងរបស់ លោក Kim KyeGwan៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print