អតីតកញ្ញាឯកនួនអាណុង វ៉េង តារាវរឌីបើកជំនួញជិត១០ម៉ឺនដុល្លារ

ចែករំលែក៖

ភ្នំពេញ ៖ អតីតស្រីស្អាតកម្មវិធីប្រឡងកញ្ញាឯកនួនអាណុងអ្នកនាង​វ៉េង តារាវរឌីបានបាត់មុខពីសិល្បៈអស់ជាង១០ឆ្នាំ ។ លេខជាថ្មីស្រាប់តែតារាសម្តែង រូបនេះបានបើកជំនួញថ្លៃជិត១០ម៉ឺនដុល្លារអាមេរិក។

អ្នកនាង វ៉េង តារាវរឌី ធ្លាប់មានប្រវត្តិចូលបម្រើវិស័សម្តែងកាលពី១០ឆ្នាំមុន បន្ទាប់ពីនាងទទួលបានពានរង្វាន់ជាស្រីស្អាតក្នុងកម្មវិធីប្រកួតកញ្ញាឯក នួនអាណុង និងនីកុន។ភាពយន្ត  ឈុតផ្សព្វផ្សាយផលិតផល និងបទចម្រៀងខារ៉ាអូខេមួយចំនួនត្រូវបានតារារូបនេះចូលរួមសម្តែងមុនពេលនាងចេញទៅរស់នៅជាមួយអតីតស្វាមីនៅប្រទេសអូស្ត្រាលី។ អ្នកនាងបញ្ជាក់ថា ក្រោយចែកផ្លូវគ្នាជាមួយស្វាមីនាងបានមករស់នៅជួបជុំសាច់ញាតិបងប្អូននៅទឹកដីកំណើតដោយមានកូនប្រុសម្នាក់មកជាមួយផងដែរ។ នាងថានៅទីនេះខ្ញុំមានសាច់ញាតិច្រើន និងមានការងារមុខរបរដែលអាចឲ្យកូននាងរៀនសូត្របានគ្រប់គ្រាន់ ហើយនាងក៏រស់នៅដោយសប្បាយចិត្តដែរ។ នាងថាមុខជំនួញថ្មីរបស់នាងនៅខាងក្រោយកាហ្វេBrown សួនច្បារវត្តបុទុមវត្តី គឺចំណាយទុនខ្ទង់ជិត១០ម៉ឺនដុល្លារ ដែលបម្រើកាហ្វេ អាហារពេលព្រឹក ថ្ងៃត្រង់ និងគ្រៀងក្លែមពេលល្ងាច។

នាងថាជំនួញនេះនាងមិនបានគ្រប់គ្រងបានដិតដល់ទេព្រោះតែត្រូវបំពេញការងារខាងក្រៅផងដែរដែលនាងគឺជាជំនួយការផ្ទាល់អគ្គនាយក្រុមហ៊ុនមួយដែលត្រូវចេញចូលក្រៅប្រទេសជាញឹកញាប់ផងដែរ។

អតីតារាស្រីមានឈ្មោះហៅក្រៅថា ជំទាវតូច រូបនេះលើកឡើងដែរថាពីមុនហាងរបស់នាងតូចទើបត្រូវរើមកហាងថ្មីដែលអាចទទួលភ្ញៀវបានច្រើនជាងមុន ហើយនាងក៏មានគម្រោងបើកដំណើរការហាងថ្មីនៅលើទឹកដីនៃខេត្តសៀមរាបផងដែរ ប៉ុន្តែនាងត្រូវការអ្នកជួយមើលការខុសត្រូវច្រើនទើបត្រូវពន្យាពេល។

នាងបញ្ជាក់ដែរថា ការបង្ហាញមុខជាថ្មីនាងមិនមានបំណងវិលរកការសម្តែងទេ ប៉ុន្តែចិត្តនៅតែស្រលាញ់ចូលចិត្តហើយក៏មានប្អូនៗសិល្បករជំនាក់ក្រោយមួយចំនួនរាប់អាននាងផងដែរ។នាងថាមិនទាន់នឹកចង់ចូលប្រឡូកសិល្បៈវិញទទេព្រោះតែមមាញឹកខ្លាំងនឹងការងារជាច្រើន ប៉ុន្តែចិត្ត និងបេះដូងនៅតែដល់ជាប់ជាមួយអាជីពសិល្បៈដដែល៕ ដោយ វឌ្ឍនា

...

    

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print