រថយន្តកុងតឺន័រ២គ្រឿងបុកតកន្ទុយគ្នារងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងរថ យន្តដឹកកុងតឺន័រ២គ្រឿងបានបើកបុកតកន្ទុយគ្នាបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំខណះរថយន្តដែលបើកខាងមុខបានបត់ឆ្វេងដៃធ្វើឲ្យរថយន្តដែលបើកតាមពីក្រោយនោះវាក់ជាន់ហ្វ្រាំងមិនជាប់។

ឧប្បត្តិហេតុនេះបានកើតឡើងកាលពីវេលម៉ោង៣និង១០ នាទីរសៀល ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវអូរដឹមកប់ស្រូវ ត្រង់ចំណុចភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តទាំង២គ្រឿងបានបើកបរធ្វើដំណើរស្របទិសគ្នាក្នុងទិសដៅពីជើងទៅត្បូង។លុះពេលទៅដល់ត្រង់ចំណុចកើតហេតុរថយន្តម៉ាកFREIGHTLANER ពណ៍ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ3C-4469ដែលបើកខាងមុខបានបត់ឆ្វេង ដែលជាហេតុធ្វើឲ្យរថយន្តហ៊ីណូពណ៍បៃតងពាក់ស្លាកលេខភ្នំពេញ3B-1765 ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ផែស្ងួតតេងឡាយដែលកំពុងបើកប្រកៀកប្រកិតពីក្រោយវាក់គេចមិនទាន់បុកពីក្រោយពេញទំហឹងតែម្ដង។ក្រោយពេលកើតហេតុភាគីទាំង២បានសម្របសម្រួលគ្នាបញ្ចប់រឿងដោយគ្មានសំណងឡើយគឺរថយន្តដែលខូចខាតដោយបុកគឺពីក្រោយត្រូវបានម្ចាស់ យកទៅធ្វើការជួសជុលឡើងវិញដោយខ្លួនឯង៕សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print