ភ្នំពេញ ៖ បុរសពីរនាក់ជិះម៉ូតូឌុបគ្នាទៅកោសជប់ និងម៉ាស្សាក្រលាន(រួមភេទ)អស់ម្ នាក់៦មុឺនរៀល តែពេលគិតលុយចេញមកវិញក៏ស្រាប់តែ បាត់ និងត្រូវពួកគេដូរលុយទៀត ទើបមានការតវ៉ាបង្កឲ្យភ្ញាក់ផ្អើ លដល់សមត្ថកិច្ចចុះមកនាំខ្លួនភា គីទាំងពីរទៅកាន់ប៉ុស្ដិ៍នគរបាល ។
ករណីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៣ និង៣០នាទីទាបភ្លឺ ថ្ងៃសៅរ៍ ១២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ នៅក្នុងហាងកោសជប់ សុខសប្បាយ តាមបណ្ដោយផ្លូវ៣៧១ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បើតាមសម្ដីយុវជនពីរនាក់ដែលចូលទៅ កន្លែងម៉ាស្សាខាងលើ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់ជិះម៉ូតូមួយគ្រឿងគ្នាពី រនាក់ បានចូលទៅកន្លែងម៉ាស្សាកោសជប់ខា ងលើ និងមានលុយចំនួន90$ផងដែរ ដោយពួកគាត់បានម៉ាស្សាខ្លួនផង និងម៉ាស្សាក្រលាន ផង(រួមភេទ) អស់មួយសន្ទុះ ។ ក្រោយពីពួកបានម៉ាស្សា ចប់សព្វគ្រប់ ពួកគេក៏បំរុងចេញមកវិញ និងបានដកលុយដើម្បីឲ្យថ្លៃសេវ៉ា តែពេលដកមកបានឲ្យលុយទៅនារីម៉ាស្ សាខាងលើចំនួន៦មុឺនរៀល ឯម្នាក់ទៀតមិនទាន់ឲ្យទេ ស្រាប់តែបាត់លុយក្នុងកាបូបចំនួ ន៦មុឺនរៀល ថែមទាំងបានប្ដូរដាក់លុយដូល្លា រក្លែងក្លាយឲ្យចំនួន30$ថែមទៀតផង ទើបធ្វើឲ្យពួកគាត់កើតទុកមិនសុ ខចិត្តក្នុងការបោកប្រាស់លុយកាក់ ខាងលើនេះ ក៏បានសុំការអន្តរាគមន៍ពីសមត្ថកិ ច្ចមូលដ្ឋានតែម្ដង ។
ចំណែកក្រុមនារីៗខាងលើវិញ ពួកគាត់បានប្រកែក និងប្រាប់ថា គ្មានការដូរលុយ និងលួចលុយភ្ញៀវនោះទេ ។ ដោយសារភាគីទាំងពីរនៅតែជជែកវែកញែ ករកតែឈ្នះរៀងៗខ្លួន សមត្ថកិច្ចនគរបាលប៉ុស្ដិ៍ចាក់ អង្រែលើ បានចុះទៅនាំខ្លួនភាគីទាំងពី រមកកាន់ប៉ុស្ដិ៍ ដើម្បីសួរនាំ ។
ក្រោយពីមានការសួរនាំរបស់សមត្ថកិ ច្ចនគរបាលប៉ុស្ដិ៍ចាក់អង្រែលើ ហើយភាគីទាំងពីរគ្មានភាស់តាងសម្ រាប់ដាក់បន្ទុករៀងៗខ្លួន ទើបពួកគេមិនប្ដឹងផ្ដល់គ្នា និងសម្រេចចិត្តបញ្ចប់រឿងនៅក្នុ ងប៉ុស្ដិ៍សមត្ថកិច្ចតែម្ដង ៕ ដោយ៖ ភារ៉ា ដង្កោ