កណ្តាល៖ នៅល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ លោក ហុក វ៉ាន់ធីណា ប្រធានសាលាដំបូងខេត្តកណ្តាលនិងជាចៅក្រមសើុបសួរ បានសម្រេចចេញដីការឃុំខ្លួន ជនសង្សយ័ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ជិត១០កញ្ចប់នៅស្រុកពញ្ញាឰ ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ” ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន” ដែលប្រព្រឹត្តនៅ ភូមិកំណប់ ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ តាមមាត្រា៤០នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
ជនត្រូវចោទមានឈ្មោះ ភក្តី ភេទប្រុស អាយុ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត មាន ទីលំនៅភូមិទួលព្រិច ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល ។
នៅថ្ងៃកើតហេតកម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀន និងកម្លាំងផ្នែកនគរបាលយុត្តិធម៌ ចុះល្បាតតាមគោលដៅ ក្នុងមូលដ្ឋាន លុះដល់ចំណុចកើតហេតុ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា ជនសង្សយ័ទាំង០១នាក់ខាងលើ កំពង់លក់ថ្នាំញៀននៅក្បែរម៉ុងកន្លែងកើតហេតុ ដោយឃើញ ក្មេងស្ទាវ ចូលទៅទិញបន្តបន្ទាប់ ។
ក្រោយពីទទួលព័ត៌មានភ្លាម កម្លាំងផ្នែកជំនាញ សហការណ៏ជាមួយកម្លាំងប៉ុស្តិ៏រដ្ឋបាលទំនប់ធំ បានចុះ ដល់ចំណុចកើតហេតុ បានប្រទះឃើញជនសង្សយ័ខាងលើ ដែលជាមុខសញាជួញដូរនិង ប្រើប្រាស់គ្រឿងញៀន យ៉ាងសកម្ម ដែលទើបចេញពីពន្ធនាគារ ខេត្តកំពង់ស្ពឺ ក៏បានឃាត់ឆែកឆេរ រកឃើញសារធាតុញៀនចំនួន០៩ កញ្ចប់តូចដូចខាងលើ។ ជនសង្សយ័ បានសារភាពថា ថ្នាំញៀន ដែលខ្លួនយកមកធ្វើសកម្មភាពរាល់ថ្ងៃគឺឈ្មោះ នូ ភេទប្រុស នៅភូមិបែកថ្លាង ឃុំទំនប់ធំ ជាអ្នកយកថ្នាំញៀនមកអោយលក់នៅថ្ងៃអាទិត្យនេះ ហើយល្ងាចបានឈ្មោះនូ មកយកលុយ ឈ្មោះ នូ ប្រើទូរសព្ទ័លេខ 016704841៕ ឆ ដា