ខេត្តបាត់ដំបង៖ ទីចាត់ការសាលារៀនបឋមសិក្សា១ខ្នងស្រុកថ្មគោល ខេត្តបាត់ដំបង ត្រូវរន្ទះបាញ់បង្កឱ្យឆេះជាអគ្គិភ័យ រថយន្តពន្លត់អគ្គិភ័យបានចេញជួយអន្តរាគមន៍ទាន់ពេលវេលាខណៈដែលមានភ្លៀងរលឹមស្រិចៗលាយឡំនិងផ្គរន្ទៈ ។
ករណីរន្ទៈបាញ់ចំទីចាត់ការសាលាសេចក្តីរាយការណ៍ឱ្យដឹងថាមិនបង្កឱ្យរងគ្រោះថ្នាក់ជីវិតអ្នកណាម្នាក់នោះឡើយ គ្រាដែលកើតហេតុការណ៍នោះសិស្សនិងគ្រូបានចេញទៅផ្ទះអស់ទៅហើយនោះ។ហេតុការណ៍កើតឡើងនៅថ្ងៃ ២៨ ខែ ឧសភា ឆ្នាំ ២០១៨ នៅសាលាបឋមសិក្សាតាសី នៅវេលាម៉ោង៥និង៤៥នាទី នៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល
បើយោងតាមរបាយការណ៍របសអធិការដ្ឋាននគរបាលស្រុកថ្មគោលឱ្យដឹងថារន្ទៈបាញ់បានរងការខូចខាតសម្ភារៈនិងឯកសារមួយចំនួនរួមមានៈ
_ឯកសារមួយចំនួន ធំ គឺ
_ធុងដាក់ឯកសារមួយ
_ទូរដាក់ឯកសារមួយ
_ម៉ាសុីន កុំព្យូទ័រ ១ គ្រឿង ម៉ាសុីនព្រីន ១។
រន្ទៈបាញ់បង្កជាអគ្គិភ័យបើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចរន្ទះបាញ់ឆ្លងចរន្តអគ្គីសនីបណ្ដាលអោយឆេះតែម្តង៕សំ វិច្ឆិកា