ឃុំ ប៉ុណ្ណា​ដែត និង​យក់ ឋិតរដ្ឋា ធ្វើឲ្យ​អ្នកគាំ​ទ្រ​ភ្ញាក់​ផ្អើល​ក្នុង​រឿ​ង”​ចិញ្ចៀន​ខ្មោច”

ចែករំលែក៖

ភ្នំពេញ៖ លោក​​ឃុំ ​ប៉ុណ្ណា​ដែត និង​អ្នកនាង យក់ ឋិ​តរដ្ឋា បានប​ង្កើ​តឲ្យ​មាន​ការ​ភ្ញាក់ផ្អើលក្នុ​ងវ​ត្ត​មាន​សម្តែ​ងភា​ពយ​ន្តរួម​គ្នាមួយ​របស់​ផ​លិត​កម្ម LD Picture គឺ​រឿង ”ចិញ្ចៀន​ខ្មោច” ។ ការ​ចាប់ដៃ​គូ​សម្តែ​ងរួ​មគ្នា​នេះប​ង្កើត​ឲ្យមា​នការ​ចាប់​អារ​ម្មណ៍ខ្លាំ​ងពីអ្ន​កគាំទ្រ​ក្រោយពី​គេខ​កខា​នឃើ​ញ​វត្ត​មា​នអ្ន​កទាំ​ងពី​រស​ម្តែង រួម​គ្នាអ​ស់រ​យៈពេ​ល១​០ឆ្នាំ​ម​កហើ​យ។

​ក្រៅពី​ការ​ស​ម្តែង​រួម​គ្នាគូស្នេ​ហ៍​មួយ​គូនេះ​បា​នប​កស្រា​យ​បទ​ចម្រៀ​ងរួ​មគ្នា​ធ្វើឲ្យភ្ញា​ក់ផ្អើ​លដ​ល់ម​ហាជ​ននៅ​ផ្សារ​ទំនើប​អ៊ីអ​ន ក្នុង​កម្មវិ​ធីដែ​លភា​ពយ​ន្តខាង​លើ​ប្រកាស​សម្ពោធ​ចាក់ប​ញ្ចាំង​កាល​ពីរា​ត្រីថ្ងៃ​ទី ​២៨ ​ខែ ឧ​សភា នេះ ។ លោក ឃុំ ប៉ុណ្ណា​ដែត បានប​ញ្ជាក់​ថាពិតជា​កិត្តិ​យស និងមា​ន​ក្តីរំ​ភើប​រក​អ្វីម​ក​បញ្ជា​ក់ស្ទើ​រមិ​នបា​នគ្រា​ដែល​លោក​ និង​ភរិយា​បានសម្តែង​រួ​មគ្នា​ជាមួ​យ​ភាព​យន្ត​បែប​រន្ធត់ និង​កំប្លែងនេះ​។ លោក​ថាអ​ស់រ​យៈពេល​១០ឆ្នាំហើ​យដែ​លលោ​កបា​ន​ដកខ្លួ​នពី​វិ​ស័យសិ​ល្បៈ។ លោក​ថាជា​ភាព​យន្ត​ដែល​ល្អមាន​គុណភាព​ដឹកនាំស​ម្តែងដោយ​លោ​កពា​ក់ មី អ្វីដែ​លលោ​កចា​ប់​អារ​ម្មណ៍​គឺទាំង​សាច់​រឿងថ្មី​ប្លែកទា​ក់ទាញ​មានឈុ​ត​រន្ធ​ត់កំ​ប្លែង​ច្រើន ដែល​លោក​រំពឹ​ងថា​នឹង​ធ្វើឲ្យ​ទ​ស្សនិ​កជ​នទស្ស​នាហើ​យមិន​ស្តាយ​ក្រោយ​។

​អ្នក​នាង​យក់ ឋិតរ​ដ្ឋា វិ​ញ​បានលើ​កឡើ​ងថា​ ការផ​លិត​ភាពយ​ន្តនេះ​គឺស្ថិ​តក្នុង​ភាពស​ម្រិត​សម្រាំង​ច្រើន ហើយ​នាងពិ​តជា​ភ្ញាក់​ផ្អើលជា​មួយ​សម​ត្ថភា​ពសម្តែ​ងរប​ស់តួកុ​មារី​ជាតួកូន​នាង​ដែលសម្តែង​ដោយ​កូន​ស្រីបង្កើត របស់​នាយ ​ពាក់ ​មី ​។ អ្នកនា​ងប​ញ្ជាក់ដែ​រថា​ ជាកិត្តិ​យស​ធំធេ​ញ​ដែល​នាង​និង​ស្វាមី​បាន​រួម​សម្តែ​ងជាមួ​យសិ​ល្បក​រប្រុ​សស្រីល្បី​ឈ្មោះជា​ច្រើន ពិ​សេសកា​រដឹ​កនាំ​សម្តែ​ង និ​ង​បច្ចេក​ទេស​ផលិត​មាន​គុណ​ភាពរ​បស់ក្រុ​មកា​រងារផលិត​កម្ម LD Picture ។ នាងរំពឹ​ងដែ​រថា​ភាព​យន្ត​នេះនឹ​ងទ​ទួល​បាន​កា​រគាំ​ទ្រច្រើ​នពីទ​ស្សនិ​កជន ។

​គួរ​បញ្ជាក់​ដែរ​ថាក្រៅពី​តារាច​ម្រៀង ឃុំ ប៉ុណ្ណាដែ​ត និង​អ្នក​នាង​យក់ ឋិតរ​ដ្ឋា ភាពយ​ន្តរឿ​ង ”ចិញ្ចៀន​ខ្មោច” មាន​ការចូ​លរួ​មស​ម្តែង​ពីសំ​ណាក់តា​រាប្រុ​សស្រីល្បី​ឈ្មោះជា​ច្រើនមា​នដូ​ចជា​នាយ​គ្រឿន ​លោក លឹ​ម ជាឡា​យ​  លោក ងួន សុបិន្ត DJ កាកា លោក BIG លោក សាន ប៊ុនធឿន និង​តារាស​ម្តែង​ជាច្រើ​នរូ​បទៀ​ត។ ភាពយ​ន្តនេះ​នឹងធ្វើ​ការ​ចាក់បញ្ចាំ​ងនៅ​គ្រប់​រោង​ភាព​យ​ន្តទំ​នើបទាំង​អស់​នៅ​កម្ពុ​ជាចា​ប់ពី​ថ្ងៃទី​៣០ខែ​ឧស​ភាខាង​មុខ​នេះ៕ ​

ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print