ខេត្តបន្ទាយមានជ័យ : សពបុរសម្នាក់មានសភាពហើមស្អុយអាក្រាតកាយត្រូវបានពលរដ្ឋនិងកម្មករសំណង់នៅការដ្ឋានវិទ្យាល័យហ៊ុនសែន ខ្លាកូន បានប្រទះឃើញនៅចំណុចជើងភ្នំខ្លាកូន តំបន់ស្ងាត់ និងជាកន្លែងក្រុមប្រើប្រាស់គ្រឿងញៀន ខាងក្រោយវិទ្យាល័យនេះ ប្រហែល៧០០ម៉ែត្រ នៅភូមិខ្លាកូនសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ កាលពីរសៀលថ្ងៃទី២៨ខែឧសភាឆ្នាំ២០១៨ បង្កឱ្យមានការភ្ញាក់ផ្អើល។
ក្រោយពីឃើញហេតុការណ៍នោះហើយ កម្លាំងនគរបាលការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តនិងជំនាញនគរបាលក្រុងសិរីសោភ័ណ ចុះទៅត្រួតពិនិត្យនិងស្រាវជ្រាវស៊ើបអង្កេត រកឃើញថាបុរសនោះស្លាប់ដោយអំពើឃាតកម្ម វាយសម្លាប់ ប្លន់យកម៉ូតូ ជនរងគ្រោះមុនការសម្លាប់អាចត្រូវបានមនុស្សប្រុសដូចគ្នារំលោភ ពីព្រោះជនរងគ្រោះជាមនុស្សចូលចិត្តស្រលាញ់មនុស្សប្រុស រឺក៏ជនរងគ្រោះនាំមនុស្សស្រីមករួមភេទហើយត្រូវបានគេរៀបចំគម្រោងដើម្បីសម្លាប់ប្លន់យកម៉ូតូ។ប៉ុន្តែទោះបីយ៉ាងណាសមត្ថកិច្ច កំពុងតាមដានស្រាវជ្រាវស៊ើបអង្កេតនោះហើយ។
លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណប្រាប់ឱ្យដឹងថា: សពនោះមានសភាពហើមស្អុយរលួយ ជើងទាំង២កន្ធែក ដៃលាត អត់ខោ មានតែអាវយឺតដៃខ្លីក្រហម ។ឯខោខូវប៊យដែលស្រាតប្រឡាក់ឈាម នៅឆ្ងាយពីសព១៥ម ។
យោងការធ្វើកោសល្យវិច្ច័យ សពបានរងរបួសបែកក្បាលពីក្រោយ ៤សម ដាច់ចង្ការ៥សម សៀតផ្កាឆ្វេង ស្នាមដាច់៣សម បបូរមាត់លើដាច់៣សម។ហើយអាចស្លាប់ពី៥ទៅ៧ថ្ងៃមកហើយ ។
លោកអធិការប្រាប់ឱ្យដឹងទៀតថា ក្រោយមកសមត្ថកិច្ចបានស្រាវជ្រាវស្គាល់ពីអត្តសញ្ញាណជនរងគ្រោះសពមានឈ្មោះ ភឿន សុីមឿន ភេទប្រុសអាយុ៣៧ឆ្នាំ រស់នៅភូមិគោរដ្ឋានសង្កាត់អូរអំបិលក្រុងសិរីសោភ័ណ ។ជនរងគ្រោះស្លាប់ដោយឃាតកម្មវាយនឹងដុំថ្ម។នៅកន្លែងកើតហេតុរកឃើញដុំថ្ម២ដុំ ប្រឡាក់ឈាម និងប្រទះឃើញខោជនរងគ្រោះនៅម្ងាយពីសាកសពប្រហែល២០ម៉ែត្រ។
គ្រួសារថា ជនរងគ្រោះបានបាត់ម៉ូតូ១គ្រឿងផងដែរមុនរកឃើញសពនេះ ។ ជនរងគ្រោះបាត់ពីផ្ទះរហូត៥ថ្ងៃ គ្រួសារដើររកនិងគ្រូទាយមើលនោះផងដែរ៕សំវិច្ឆិកា