ភ្នំពេញ ៖ ខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញឃាត់រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងដែលលួចដឹកសត្វព្រៃខុសច្បាប់ឆែកឆេររកឃើញសត្វព្រៃជាច្រើន ។
ប្រតិបត្តិការបង្ក្រាបករណីនេះដឹកនាំដោយលោកគាំ សីហា នាយការិយាល័យរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ
កាលពីម៉ោង៥ភ្លឺ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលេខ៧០ ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក។
សមត្ថកិច្ចខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ បានឲ្យដឹងថា រថយន្តដែលបង្ក្រាបបានជាប្រភេទរថយន្តក្រុងដឹកអ្នកដំណើរ របស់ក្រុមហ៊ុន សាលាអង្គរខ្មែ អុិចប្រេស្ស ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ:3C-9774 អ្នកបើកបររថយន្តគេចខ្លួនបាត់។
ក្រោយកើតហេតុសមត្ថកិច្ចខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ បានយករថយន្តក្រុងដែលមានលួចលាក់ដឹកសត្វព្រៃមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ នៅខណ្ឌចំការមន រងចាំព្រះរាជអាជ្ញា ចុះមកត្រួតពិនិត្យ ដើម្បីប្រគល់ទៅឲ្យអង្គការសត្វព្រៃបន្ត ៕ ស រស្មី
...