ខេត្តរតនគិរី ÷ រថយន្តឡង់គ្រីស័រតទ្រុងកែច្នៃពីរគ្រឿងកំពុងសំរុកដឹកឈើចេញទៅប្រទេសវៀតណាមតាមច្រករបៀងក្នុងដំបន់ភូមិឡុំត្រូវបានកម្លាំងឧទ្យានជាតិអនុរក្សសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍យ៉ាទុងស្រុកអូរយ៉ាដាវធ្វើការបង្ក្រាបនឹងរឹបអូសបាន។
ការចុះបង្ក្រាបរថយន្តឡង់គ្រីស័រតទ្រុងកែច្នៃដឹកឈើនេះបានធ្វើឡើងនៅវេលាម៉ោង៣.៤០នាទីរសៀលថ្ងៃអាទិត្យ១៣កើតខែជេស្ឋឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនឹងថ្ងៃទី២៧ខែឧសភាឆ្នាំ២០១៨ នៅចំណុចផ្លូវ បំបែកចម្ងាយប្រមាណ២០០ម៉ែត្រ ក្បែរអូរតាងស្ថិតនៅក្នុងភូមិសំឃុំយ៉ាទុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
ការចុះបង្ក្រាបនេះដោយលោក លី វុទ្ធី អនុប្រធានឧទ្យានជាតិ អនុរក្សស្រុកអូរយ៉ាដាវ បានដឹកនាំកម្លាំងសមត្ថកិច្ចចុះបង្ក្រាបរថយន្តលួចដឹកឈើប្រណិតពីរគ្រឿងបម្រុងយកទៅលក់នៅប្រទេសវៀតណាមតាមច្រករបៀងមួយចំនួន ដូចជា: ច្រករបៀងភូមិឡំនិងច្ររបៀងលេខ705 ដោយអ្នកសារព័ត៌មានយើងបានប្រទះឃើញហើយរាយការណ៍ដល់សមត្ថកិច្ចទើបឈានទៅដល់មានការបង្ក្រាបតែម្តងកុំអីដឹកទៅដល់ប្រទេសវៀណាមបាត់ទៅហើយ។
រថយន្តដឹកឈើទាំង២គ្រឿងនេះកម្លាំងសមត្ថកិច្ចបានរឹបអូសចំនួន៦២កំណាត់ដែលមានមុខកាត់៣០សង់ទីម៉ែត្រគុណ៣០សង់ទីម៉ែត្រមានប្រវែង៥ម៉ែត្រប្រភេទឈើកកោះគគីស្រឡៅនឹងឈើសុក្រម។
លោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្ត បានប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងខ្លីថាគាត់កំពង់ជាប់ប្រជុំចាំឲ្យកូនចៅទូរស័ព្ទជួបហើយក៍បិទទូរស័ព្ទ។
ហើយរថយន្តដឹឈើទាំងពីរគ្រឿងកម្លាំងឧទ្យានជាតិអនុក្សបានរឹបអូសយកមករក្សាទុកនៅទីស្នាក់ការឧទ្យានជាតិអនុរក្សស្រុកអូរយ៉ាដាវដើម្បីចាត់ការបន្ត។
ឈើទាំងអស់នេះឈ្មួញបានចូលកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ឧទ្យានជាតិអនុរក្ស គឺដោយសារបើកភ្លើងខៀវពីសមត្ថកិច្ចឧទ្យានជាតិអនុរក្ស ការពារធនធានធម្មជាតិទើបឈ្មួញទាំងនោះហ៊ានចូលកាប់បំផ្លាញព្រៃឈើបានមានការឃុបឃិតជាមួយឈ្មួញនឹងគិតពីផលប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ៕ដោយជីវ័ន្ត