រថយន្តរ៉ែងរ៉ូវឺបើកឆ្លងផ្លូវត្រូវរថយន្តដឹកឥដ្ឋបុកបែកស្តុបខាងឆ្វេង

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តរ៉ែងរ៉ូវឺបើកឆ្លងផ្លូវត្រូវរថយន្តដឹកឥដ្ឋបុកបែកស្តុបខាងឆ្វេងសង្ស័យអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន។

ករណីនេះបានកើតឡើងថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្លូវភ្នំពេញហាណូយផ្លូវបំបែកជាបួនខាងជើងសាលាខណ្ឌសែនសុខស្ថិតក្នងភូមិរោងចក្រសង្កាត់គោកឃ្លាងខណ្ឌសែនសុខ។

អ្នកឃើញហេតុការណ៍បានអោយដឹងថានៅមុនពេលកើតហេតុគេឃើញមានរថយន្ត១គ្រឿងម៉ាករ៉ែងរ៉ូវឺព័ណខ្មៅពាក់ស្លាកលេខ កណ្តាល 2C.9989បើកបរដោយបុរសម្នាក់ពុំស្គាល់អត្តសញ្ញាណក្នុងទិសដៅពីលិចទៅកើតឆ្លងផ្លូវពេលនោះស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាកហុីយ៉ាន់ដាយពាក់ស្លាកលេខកណ្តាល3A0397​ដោយមានដឹកឥដ្ឋឡើងពេញរថយន្តបើកបរក្នុងទិសដៅពីជើងទៅត្បូងហើយដោយសារតែអ្នកបើកបររថយន្ត​ម៉ាករ៉ែងរ៉ូវឺ បានបង្អង់ដើម្បីអោយរថយន្តផ្សេងទៀតបើកឆ្លងនោះទើបរថយន្តដឹកឥដ្ឋគេចមិនផុត​ក៍ទៅប៉ះនិងស្តុបរថយន្តរ៉ែងរ៉ូវឺខាងឆ្វេងបណ្តាលអោយបែក។ក្រោយមកសង្ស័យអ្នកបើកបររថយន្តរ៉ែងរ៉ូវឺនោះមានខ្សែធំទើបមិនអោយសមត្ថកិច្ចនគរបាលចរាចរខណ្ឌសែនសុខដោះស្រាយទេបែជាខលហៅខាងការិយា​ល័យនគរបាលចរាចររាជធានីអោយមកវាស់វែងនិងដោះស្រាយគ្នានៅពេលក្រោយទៅវិញ៕ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print